នៅក្មេងទេ តែតារាអនឡាញ ស៊ិន ច័ន្ទកន្និកា កំពុងក្ដាប់ភាពជោគជ័យ

0

ទើបតែរៀនចប់ថ្នាក់ទី១២ក៏ពិតមែន តែ កញ្ញា ស៊ិន ច័ន្ទកន្និកា កំពុងក្លាយជាតារាអនឡាញមួយរូប ដែលកំពុងតែក្ដាប់ភាពជោគជ័យ។ ត្បិតតែត្រូវប្រកួតប្រជែងជាមួយតារាអនឡាញរាប់មិនអស់ផ្សេងទៀត តែកញ្ញានៅតែប្រើយុទ្ធសាស្ត្រធ្វើអោយក្រុមហ៊ុនរបស់នាងដែលទើបនឹងបង្កើតឡើងធ្វើការប្រកួតប្រជែងក្នុងទីផ្សារដដែលជាមួយផលិតផលថ្មីរបស់កញ្ញា។

ក្រោយបើកដំណើរការក្រុមហ៊ុននាំចូលផលិតផលមកពីប្រទេសថៃជាមួយរូបមន្តមកពីប្រទេសកូរ៉េរបស់កញ្ញា ស៊ិន ច័ន្ទកន្និកា បានប្រើយុទ្ធសាស្ត្រជាច្រើន ធ្វើអោយផលិតផលដែលបាននាំចូលដោយផ្ទាល់មកពីប្រទេសថៃរបស់នាង ទទួលការចាប់អារម្មណ៍ពីតំណាងចែកចាយ និង មានទីផ្សារគាំទ្រគួរអោយកត់សម្គាល់នៅលើទីផ្សារអនឡាញ។ ហេតុផលដែលចង់រឹងមាំខ្លួនឯង និង ចង់រកប្រាក់ដោយគំនិតខ្លួនឯង បានជួយអោយនាងហ៊ានបោះទុនទាំងវ័យក្មេងធ្វើជាម្ចាស់ក្រុមហ៊ុន ហើយទីបំផុតក្រុមហ៊ុនអនឡាញដែលនាងនាំចូលគឺមានការគាំទ្រ បើទោះជាមានការរំខានដោយជម្ងឺកូវីត១៩នៅកម្ពុជា។ អាជីវកម្មរបស់នាង ក៏ជួយអោយស្ត្រីមួយចំនួនដែលមានបញ្ហាប្រឈមក្នុងការរកចំណូលក្នុងសម័យកូវីតរីករាលដាលខ្លាំងនេះ មានលំនឹងសេដ្ឋកិច្ច ក្រោយធ្វើជាតំណាងចែកចាយនោះផង។ នាងថា ផលិតផលដូចគ្នាដែលនាងនាំចូលមិនខ្វះនោះទេ ប៉ុន្តែសម្រាប់ផលិតផលដែលមានគុណភាពពិតប្រាកដមិនមានច្រើនទេ ទើបធ្វើអោយក្រុមហ៊ុន Pinika Cosmitic ដែលនាងបង្កើតឡើងមានភាពរីកចំរើនលឿន។ ជោគជ័យនេះ ក៏ចង់បង្ហាញអោយឃើញថាឆន្ទៈខ្ពស់ក្នុងការប្រកបអាជីវកម្ម គឺជាកត្តាតែមួយគត់ ដែលជួយបុគ្គលទាំងនោះជោគជ័យ ដោយមិនមែនអាស្រ័យលើវ័យ ឬ ហេតុផលថាមុខរបរមួយនេះមានច្រើន គឺពិបាកប្រកួតប្រជែងនោះទេ។ ផលិតផលថែរក្សាសម្រស់ដែលនាងជាអ្នកបង្កើតប្រ៊ែននេះផ្ទាល់ ក៏កំពុងតែមានការនាំចេញទៅប្រទេសខាងក្រៅផងដែរ ទន្ទឹមនឹងការឈានឡើងនៅតាមទីផ្សារសំខាន់ៗនៅកម្ពុជា។ នាងក៏កំពុងតែបង្រៀនតំណាងចែកចាយទាំងឡាយ អោយបោះជំហានទៅរកភាពជោគជ័យ ដោយសារតែយុទ្ធសាស្ត្រថ្មីៗរបស់ខ្លួនផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here