ក្រោយរងការរិះគន់កប់ៗមាត់ពីមហាជន លីវ ជីលី ចេញមុខសូមទោស និង បកស្រាយហេតុផលមិននិយាយរឿងនយោបាយ

0

ដោយ: ឧត្តម

បន្ទាប់ពីមានការផ្ទុះនូវរឿងរ៉ាវ មួយទៀតនៅក្នុងវេទិកាការប្រកួតបវរកញ្ញា Miss Grand International ដែលនៅប្រទេសថៃ ពេលនេះបវរកញ្ញាខ្មែរចេញមុខបកស្រាយ។ អ្វីដែលគេមើល គឺមនុស្សមួយចំនួនរិះគន់ខាងបវរកញ្ញាកម្ពុជា។ ដើមហេតុបវរកញ្ញាកម្ពុជាដែលលប្រកាសថា គ្រប់គ្នាមិនគួរចាប់អារម្មណ៍ផ្នែកនយោបាយ ខណៈពេលពួកគាត់ឃើញ ខាងបេក្ខភាពមកពីខាងភូមា បានយំស្រែកអោយពិភពលោកបានដឹងពីសង្ក្រាមដែលបានកើតឡើង ដែលនេះគឺភាពទាក់ទាញដ៏កម្រ។
មានការបន្ទោសបង្អាប់មិនតិចទេ បន្ទាប់ពីបវរកញ្ញាកម្ពុជា លីវ ជីលី ក្រោយពេលការ Live របស់នាង ត្រូវគេកាត់តត្រង់ចំនុច ដែលនាងនិយាយថា មិនអោយបងប្អូនចាប់អារម្មណ៍រឿងនយោបាយ ទុកអោយខាងអ្នកនយោបាយគេចាត់ការ។ មតិនេះ ត្រូវបានរិះគន់នាង មិនត្រឹមតែក្នុងប្រទេសទេ គឺសូម្បីអ្នកខាងក្រៅក៏ចាស់ដៃណាស់ដែរ ជាពិសេសបន្ទាប់ផេករបស់ រាជបុត្រអាសូកាយ យកមកវិភាគ។ មានមតិមួយចំនួនយល់ថានាងមិនសមជាតំណាងជាតិមួយ ព្រោះបានផ្ដល់សារយ៉ាងអវិជ្ជមានដល់ពលរដ្ឋ ដោយសារនយោបាយ គឺជាអាយុជីវិតរបស់ជាតិគ្រប់ជាតិសាសន៍។ ការលើកឡើងរបស់នាង ខុសពីបវរកញ្ញា ភូមា ដែលកំពុងយំរៀបរាប់ពីបញ្ហាមានសង្ក្រាមផ្ទៃក្នុងក្នុងប្រទេសរបស់ខ្លួន ហើយនាងឆ្លៀតយកឱកាសនេះ ប្រកាសអោយពិភពលោកបានដឹង និង ជួយ។
លីវ ជីលី បានសុំការអធ្យាស្រ័យរាល់កំហុស អចេតនា ដោយនាងបានបញ្ជាក់ថា «នាងខ្ញុំសូមធ្វើការសម្រាយ ព្រោះ អ្វីដែលនាងខ្ញុំនិយាយកន្លងមក ពិតជាអាចធ្វើអោយមានការភាន់ច្រឡំ។ ដោយសារ នាងខ្ញុំមើលឃើញប្រទេសរបស់ខ្ញុំ មានស្ថេរភាព និង ការដឹងនាំល្អរួចហើយ ។ ចឹងហើយបានជានាងខ្ញុំគិតថា រឿងនយោបាយនៅប្រទេសយើង គឺគ្មានភាពតាងតឹងដូចប្រទេសគេទេ ដែលត្រូវលើកឡើង។ អ្វីដែលពួកយើងចង់បាន គឺការរស់នៅដោយស្មើរភាព និង អ្វីដែលសំខាន់ គឺប្រទេសមួយដែលគ្មានអំពើហិង្សា។
ក្រោយការរិះគន់ មានការលើកឡើងថា អំឡុងពេលប្រកួតប្រជែងនេះ នាងមិនគួរនិយាយអ្វីផ្ដេសផ្ដាសទេ នាងគួរតែប្រមូលផ្តុំអារម្មណ៍លើកឡើងពីអ្វី ដើម្បីទាញយកការគាំទ្រ ដេីម្បីមុខមាត់ជាតិទាំងមូល។ ការលើកឡើងរបស់នាង នាងគួរតែដឹងថា បានធ្វើអោយប្រជាជនមួយចំនួនឆេះ ដូចភ្លេីងចំបេីង ឆាប់ឆេះតៗគ្នាផងដែរ។ ម្យ៉ាងពាក្យថា នយោបាយ គឺជាអ្វីៗដែលនៅជុំវិញខ្លួនយើង នៅក្នុងជាតិសាសន៍របស់យើង មិនថា ព្រៃ ប្រាសាទ ការគ្រប់គ្រង ការថែទាំ ការការពារ ការដោះស្រាយ ដែលពលរដ្ឋគ្រប់រូបត្រូវចូលរួមឈឺឆ្អាល និង ចូលរួមទាំងអស់គ្នា ដោយមិនមែនមិនអើពើនោះទេ ទាំងអស់នេះគឺជានយោបាយ។

LEAVE A REPLY

Please enter your comment!
Please enter your name here