ក្រោយប្រើថ្នាំកូវីត១៩ បញ្ញា សិទ្ធិ មានអាការៈធ្វើទុក្ខខ្លាំងគួរឱ្យបារម្ភ

0

ខុសពីអ្នកជម្ងឺផ្សេងទៀត ដែលប្រើថ្នាំកូវីត១៩ហើយដូចជាមិនអី សម្រាប់តារាចម្រៀងលោក បញ្ញា សិទ្ធិ លោកបានបញ្ជាក់ថា គ្រប់ពេលលោកប្រើថ្នាំកូវីត១៩ គឺមានអាការៈរាគខ្លាំង ក្អួតខ្លាំង ពិបាកក្នុងខ្លួន ហើយអស់កម្លាំង និង ដេកមិនលក់។ លោកនៅតែមានអារម្មណ៍ភិតភ័យ ក្រោយពេលក្លាយជាអ្នកជម្ងឺកូវីត១៩ ហើយស្រាប់តែមានស្ថានភាពខ្សោយ គ្រប់ពេលលេបថ្នាំបែបនេះ។ លោកថាសុខភាពរបស់អ្នកជម្ងឺកូវីត១៩ម្នាក់ៗខុសគ្នា អ្នកខ្លះគេមិនអី តែលោកពិបាកខ្លាំង ដោយក្នុងពេលខ្លះលោកចង់ខ្លាចក្នុងការប្រើថ្នាំនោះផង។ តែយ៉ាងណាមិញ លោកនឹងស៊ូ ដោយសារតែលោកវេជ្ជបណ្ឌិត្យក៏បញ្ជាក់ផងដែរថា ក្រោយរយៈពេលធ្វើទុក្ខ និង ល្អឡើងវិញ។

LEAVE A REPLY

Please enter your comment!
Please enter your name here