“សម្ពាធ” របស់ផលិតកម្ម BN ស្ដាប់ទៅដូចយករឿងពិតរបស់ ដួង ឆាយ មកត្រដាង

0

បទចម្រៀងចេញក្ដៅៗរបស់ផលិតកម្ម BN ដែលបកស្រាយដោយតារាចម្រៀង លោក គង់ សុធារិទ្ធិ ក្រោមចំណងជើងថា “សម្ពាធ” បានស្ដែងពីសាច់រឿងមិនចុះសម្រុង រវាងប្ដីប្រពន្ធ និង គូស្នេហ៍ ទាំងឡាយ ដែលមានតែជម្លោះ ហើយតស៊ូទៅមុខលែងរួច។ ចម្រៀងមួយបទនេះ ត្រូវបានផលិតកម្ម ដាក់បង្ហោះចំពេញរឿងរ៉ាវរវាងអតីតឧកញ៉ា ដួង ឆាយ និង អតីតភរិយា ទើបតែផ្ទុះកក្រើកនូវរឿងជម្លោះ រហូតបង្កើតជាហិង្សា។ មួយបទនេះ ស្ដាប់ទៅគឺស្របនឹងរ៉ាវរបស់ស្នេហាមួយគូនេះ ដែលបានកើតឡើង ប៉ុន្តែលោក យ៉ាន រតនា ដែលជាអ្នកគ្រប់គ្រងផលិតកម្ម BN បញ្ជាក់ថា មួយបទនេះ ស្ដែងពីជីវិតគូដែលមិនចុះសម្រុងទូទៅប៉ុណ្ណោះ ហើយក៏បានផលិតតាំងពីមុនរឿងរបស់ លោក ដួង ឆាយ បានបែកធ្លាយផងដែរ។ លោកថាអត្ថន័យចម្រៀងមួយបទនេះ នឹងត្រូវច្រើននៅក្នុងសង្គម ជាពិសេសគូស្នេហ៍ដែលមានរឿងរ៉ាវមិនចេះចប់ រហូតបែកបាក់ជាមួយគ្នា។ ជាមួយគ្នានោះ លោកក៏រំពឹងថា នឹងមានការគាំទ្រច្រើនផងដែរ សម្រាប់បទ”សម្ពាធ” ដែលបកស្រាយលន្លង់លន្លោចនេះ របស់ លោក គង់ សុធារិទ្ធិ។

ជីវិតគ្រួសារនីមួយៗតែងចៀសមិនផុតពីបញ្ហា មិនថាអ្នកមាន អ្នកក្រ តែកុំបណ្ដោយឲ្យបញ្ហាក្លាយជាសម្ពាធ ដែលសម្ពាធនោះអាចនាំដល់ការបែកបាក់គ្រួសារ។
គ្រប់បញ្ហាសុទ្ធតែមានដំណោះស្រាយ ចូរដោះស្រាយដោយសន្តិវិធី ចៀសវាងការប្រើប្រាស់អំពើហឹង្សា ប្រែក្លាយបញ្ហា និងការបរាជ័យ ជាមេរៀនជីវិត ដើម្បីជាគំនិតប្រឹងប្រែងតស៊ូជាថ្មី លើវិថីជោគជ័យនាពេលអនាគត។

LEAVE A REPLY

Please enter your comment!
Please enter your name here