តារាសម្ដែង យាយប៉េងប៉ោះ និង ស្វាមី បែរជាត្រូវបានក្រុមហ៊ុនធំមួយផ្ដល់ឱកាស ក្រោយរងការអាម៉ាស់

0

យោងតាមការបង្ហោះលើគណនីផ្ទាល់ខ្លួន គឺក្រុមហ៊ុនកាហ្វេ ថៃ អេស ដែលតំណាងដោយលោក ថាច់ បេ ដែលត្រូវបានគេស្គាល់ថា គឺអ្នកឯកទេសព្យាបាលផ្នែកក្រពះ ពោះវៀន ជម្ងឺគៀបសរសៃ និង ជាគ្រូឱសថបុរាណល្បីឈ្មោះ បានប្រគល់សិទ្ធិអោយអ្នកស្រី ប៉េងប៉ោះ និង ស្វាមី ធ្វើជាអ្នកចែកចាយផលិតផលផ្ដាច់មុខ ដើម្បីធ្វើអោយកាហ្វេព្យាដែលមានគុណសម្បត្តិព្យាបាលជម្ងឺ និង ជួយសុខភាពមួយនេះ មានការចែកចាយទូលំទូលាយ។ លោក ថាច់ បេ ដែលជាអ្នកនាំចូលផ្ដាច់មុខ នូវផលិតផលមួយនេះ បានអះអាងថា ដោយសារតែលោកមើលឃើញពីការតស៊ូរបស់អ្នកស្រី ប៉េង ប៉ោះ និង ស្វាមី ហើយមិនចង់អោយអ្នកស្រីស្ថិតក្នុងសភាពអស់សង្ឃឹម ក្រោយការបរាជ័យ នៃការបរាជ័យមុខជំនួញ ទើបលោកសុខចិត្តផ្ដល់ឱកាសអោយ។ លោកថា មនុស្សដែលអស់ផ្លូវដើរ គឺតែងតែត្រូវមនុស្សគ្រប់គ្នារើសអើង និង មាក់ងាយ ហើយមិនមែនជារឿងចម្លែកនោះទេ ដែលអ្នកស្រី ប៉េងប៉ោះ មិនត្រូវបានគេទុកចិត្ត ឬ ចង់សហការរកស៊ីជាមួយ ដោយសារតែផ្ទុះរឿងជំពាក់ដើមទុនគេឯង ហើយគ្មានលុយបង្វិលសង។ លោកសម្រេចចិត្តផ្ដល់សិទ្ធិអោយអ្នកស្រី និង ស្វាមី ធ្វើជាអ្នកចែកចាយដោយសារតែចង់ផ្ដល់ឱកាសការងារ និង ចង់អោយអ្នកស្រីមានមុខរបរធំដុំម្ដងទៀត។

អ្នកស្រី ប៉េង ប៉ោះ បានថ្លែងបញ្ជាក់ថា ក្រោយការបង្ហោះថា អ្នកស្រី និង ស្វាមី គឺមនុស្សឆបោក គឺមុខរបរស្ទើរទាំងអស់របស់អ្នកស្រី រងផលប៉ះពាល់ទាំងអស់ ដោយស្ទើរតែធ្វើអោយ អ្នកស្រី និង ស្វាមី លែងមានមុខនៅក្នុងសង្គម និង ដួលរលំមុខរបរដែលសេសសល់ ក្នុងដៃ។ អ៊ីចឹងហើយ ទើបអ្នកស្រីរំភើបចិត្ត នៅពេលលោកគ្រូ ថាច់ បេ យល់ព្រមផ្ដល់ឱកាសអោយអ្នកស្រី និង ស្វាមី ធ្វើជាអ្នកចែកចាយកាហ្វេ ថៃ អេស។ អ្នកស្រី ថា ពីមុនអ្នកស្រីគ្រាន់តែជាអ្នកទទួលទានកាហ្វេថៃអេស ដើម្បីសុខភាពប៉ុណ្ណោះ ប៉ុន្តែក្រោយពីកត់សម្គាល់ថា ផលិតផលនេះ ជំនួយច្រើនដល់សុខភាព ទើបលោកស្រីសុំយកមកលក់ដើម្បីផលចំណេញគ្រាន់ដោះស្រាយជីវភាព ហើយក្រោយមក ក៏ត្រូវលោកគ្រូផ្ដល់ឱកាសអោយចែកចាយ បើទោះជាអ្នកស្រីរងការចោទប្រកាន់រឿងឆបោក ឡើងកក្រើកមហាជន។ អ្នកស្រីថា ខ្លួនចង់ ស្រក់ទឹកភ្នែក នៅពេលទទួលបានមុខរបរមួយនេះ ទាំងផលិតផលកាហ្វេ ថៃ អេស មានសុំចែកចាយផ្ដាច់មុខច្រើននាក់ ហើយហ៊ានបោះទុនច្រើនម៉ឺនដើម្បីបានសិទ្ធិចែកចាយ។ លោកអ្នកដែលចង់ចែកចាយ សូមទាក់ទងលេខ 010 330 766/090 330 766។

LEAVE A REPLY

Please enter your comment!
Please enter your name here