តារា៣ដួង លេចធ្លោរក្នុងរឿង«ស្នាមក្រែម»

0

យោងតាមការទម្លាយចេញពីក្រុមផលិយករ និងតួសម្ដែង វីដេអូខ្នាតខ្លីរឿង«ស្នាមក្រែម» ដែលត្រូវបានសម្រិតសម្រាំងថត ក្នុងខ្លឹមសារអប់រំសម្រាប់ជាគំនិតដល់ក្រុមគ្រួសារនោះ នឹងត្រៀមដាក់បង្ហោះនៅលើយូធូប នៅអំឡុងដើមខែតុលា ខាងមុខនេះហើយ បន្ទាប់ពីវីដេអូមួយនេះ ទើបនឹងត្រូវបានថតចប់។ តារាចាស់ក្មេងល្បីឈ្មោះ៣ដួង នឹងអង្រួនផ្លូវចិត្តរបស់អ្នកទស្សនាវីដេអូនេះ ឲ្យក្ដុកក្ដួល ពិសេសអ្នកមានវិប្បដិសារី រឿងគ្រួសារបែកបាក់ព្រោះតែខ្វះនូវភាពស្មោះត្រង់។

តារាដែលលេចធ្លោនៅក្នុងវីដេអូអប់រំនេះ រួមមាន អ្នកនាង ស្វែង សុជាតា លោក ជា សំណាង និងកុមារីជូលី ដោយអ្នកទាំងបី បានរំលេចឈុតឆាកក្នុងរឿងរ៉ាវគ្រួសារ យ៉ាងទាក់ទាញបំផុត ពាក់ព័ន្ធនឹងស្នាមក្រែម។ ប្រភពចេញពីផលិតករបានអះអាងថា វីដេអូអប់រំនេះ ចង់សំដៅពីបុរសជាស្វាមី ដែលមានស្រីច្រើន ហើយដោយសារតែលោកភ្លាត់ឲ្យភរិយាបានឃើញស្នាមក្រែម ក៍កើតជាជម្លោះធំទៅៗ នៅក្នុងគ្រួសារ។ កុមារីជូលី ដែលត្រូវអ្នកនិពន្ធឲ្យសម្ដែងជាតួកូនស្រី រមែងកើតមានអារម្មណ៍ក្ដុកក្ដួល ខ្មាស់គេ និងមានវិប្បដិសារីជារៀងរាល់ថ្ងៃដោយសារតែជម្លោះគ្រួសារ ហើយទីបំផុតនាងក៍បានរត់ចេញពីផ្ទះ ដែលនាំឲ្យកើតមានបញ្ហាឥតឈប់ឈរ ព្រោះតែខ្វះដំណោះស្រាយក្នុងគ្រួសារ។

អ្មកនាង ស្វែង សុជាតា និយាយថា ក្នុងភាពយន្តនេះ អ្នកនាងគឺជាតួអង្គម្ដាយ ដែលត្រូវសម្ដែងជានារីឆេវឆាវផង និងកម្សត់រងទឹកភ្នែកផង ដោយអ្នកនាងបញ្ជាក់ថា ពេញចិត្តសាច់រឿងទាំងមូលខ្លាំងណាស់ បើទោះជាភាពយន្តនេះ ជាប្រភេទរឿងប្រមាណតែ៨នាទី ដែលមានខ្លឹមសារឆាប់ចប់។ អ្មកនាងបញ្ជាក់ថា វីដេអូរឿង«ស្នាមក្រែម» នឹងឆ្លុះបញ្ចាំងពីផលប៉ះពាល់នៃភាពមិនស្មោះត្រង់ និងពីការចង់ឈ្នះចង់ចាញ់រវាងប្ដី និងប្រពន្ធ ហើយខ្វះដំណោះស្រាយរវាងគ្នា។ វីដេអូ ដ្បិតតែសម្ដែងតែតួអង្គសំខាន់៣នាក់ ប៉ុន្តែអ្នកនាងព្រលយថា នឹងទទួលបានការគាំទ្រ ពីអ្នកទស្សនាមិនតិចនោះ ដោយសារតែនោះ គឺវីដេអូអប់រំនិយាយពីគ្រួសារ ហើយបង្ហោះនៅលើយូធូប ដែលងាយក្នុងការចែកចាយ។ អ្នកនាងថា ខ្លួនបានថតវីដេអូអប់រំមិនតិចនោះទេ ប៉ុន្តែពេញចិត្តសាច់រឿងរឿង«ស្នាមក្រែម»ជាងគេដោយសារតែមានខ្លឹមសារបុកត្រូវស្ថានភាពរបស់ប្ដីប្រពន្ធភាគច្រើន ដែលមានគំនិតខ្វែងគ្នាព្រោះតែរឿងផិតក្បត់។ ក្នុងនោះការបានរួមសម្ដែងជាមួយ លោក ជា សំណាង និង ប្អូនស្រី ជូលី ដែលពោរពេញដោយសមត្ថភាពខ្ពស់ ក៍ជាអ្វីដែលធ្វើឲ្យអ្នកនាងរំពឹងខ្ពស់ពីការគាំទ្រផងដែរ។ យ៉ាងណាមិញ បានទទូចឲ្យគាំទ្រវីដេអូអប់រំនេះឲ្យខ្លាំង ដើម្បីឲ្យក្រុមផលិតករ និងតួសម្ដែងកាន់តែមានកម្លាំងចិត្តផលិត និងថតរឿងអប់រំទុកជាគំនិតចែកចាយឲ្យកាន់តែច្រើន៕

LEAVE A REPLY

Please enter your comment!
Please enter your name here