អេនី ហ្សាម កាន់តែកក់ក្ដៅ និង មានក្ដីសុខជាមួយគូស្នេហ៍ភេទដូចគ្នា

0

មកទល់ពេលនេះតារាចម្រៀងក្នុងផលិតថោន អេនី ហ្សាម កាន់តែបង្ហាញភាពផ្អែមល្ហែម និងស្និតស្នាលកាន់តែខ្លាំងជាមួយគូស្នេហ៍ដែលភេទដូចគ្នា ដោយមិនខ្វល់ពីការរិះគន់ពីមហាជននោះឡើយ ក្នុងពេលដែលតារាចម្រៀងរូបនេះក៏ហាក់មិនមានការរុញរានៅក្នុងការទទួលស្នេហាមួយនេះ។
ជាថ្មីម្តងទៀត អេនី ហ្សាម បានបង្ហោះរូបភាពជាមួយគូស្នេហ៍ជាស្រីដូចគ្នានៅលើគណនេយ្យហ្វេសប៊ុករបស់នាង ដោយភ្ជាប់ជាមួយនឹងសារយ៉ាងស៊ីជម្រៅថា គាត់ប្រាប់ខ្ញុំថា គេគ្រប់គ្នាសួរថាគាត់ស្រលាញ់ខ្ញុំមែនឬលេង ? គ្រប់គ្នាគ្មានអ្នកណាជឿថាគាត់ស្រលាញ់ខ្ញុំទេ រួមទាំងខ្ញុំខ្លួនឯងផ្ទាល់ ព្រោះអីអ្នក crush គាត់សុទ្ធតែស្អាតៗហើយក្មេងៗទៀត ហេតុអីមកស្រលាញ់មនុស្សស្រីអាយុបងដល់ទៅ9ឆ្នាំហើយចាស់មុខអត់ស្អាតធាត់ទាប ដូចជាគ្មានកន្លែងណាទាក់ទាញអីបន្តិច តើខ្ញុំគួរជឿគាត់ឬអត់នរ តែណ្ហើយ ការពិតឬមិនពិតក៏ដោយ សំខាន់នៅពេលនេះគាត់បានធ្វើតួនាទីជាសង្សារដល់ល្អសម្រាប់ខ្ញុំ ខឹងគាត់ចេះសុំទោស ពេលទៅណាមកណាគាត់ចេះប្រាប់ លេងឆាតឬធ្វើអីក៏ប្រាប់ ពេលគេប៉ះពាល់ខ្ញុំគាត់ខឹងជំនួស គាត់ស្តាប់តាមខ្ញុំ នឹងអ្វីច្រើនទៀតខ្ចិលរៀបរ៉ាប់ហាស។
នាងបញ្ជាក់ថា ទោះបីទៅថ្ងៃមុខបែបណាខ្ញុំមិនខ្វល់ទេ សំខាន់ពេលនេះមានគាត់ខ្ញុំមានក្តីសុខ ខ្ញុំចង់ថែរក្សារពេលវេលាល្អៗដែលមានជាមួយគាត់អោយបានច្រើនមិនថារយះពេលខ្លីឬវែងនោះទេ សំខាន់ពេលនេះទៅបានហើយ ។
តាមរយះសារខាងលើនេះ គេកាន់តែជឿជាក់ថា អេនី ហ្សាម ពិតជាមានស្នេហ៍ភេទដូចគ្នាប្រាកដមែន ដោយស្នេហានេះមិនមែនជាលេងសើច និងការសម្តែងនោះឡើយ ព្រោះកន្លងមកទាំងរូបនាង និងគូស្នេហ៍តែងតែបង្ហាញអារម្មណ៍ពីទំនាក់ទំនងស្នេហាចំពោះគ្នាទៅវិញទៅមកស្ទើរមិនដាច់សូរតាមរយះបណ្តាញសង្គមហ្វេសប៊ុក។

LEAVE A REPLY

Please enter your comment!
Please enter your name here