ទាក់ភ្នែកMV មួយបទដំបូងពីអតីត Freshies Boy មូល សុវណ្ណគីរី

0

អតីត Freishies Boy ចំណាត់ថ្នាក់លេខ៣ លោក មូល សុវណ្ណគីរី កាលពីឆ្នាំ 2006 បានចេញបទដំបូងយ៉ាងឡូយ ដែលបទដំបូងនេះ មិនត្រឹមតែស្ដាប់ទៅប្លែកត្រចៀកប៉ុណ្ណោះទេ តែសូម្បីតែការសម្ដែងក៏ទាក់ភ្នែកណាស់ដែរ។ នេះជាស្នាដៃ បន្ទាប់ពីការងារសិល្បៈរបស់លោក ស្ងប់ស្ងាត់មួយរយៈ និង ក្រោយពីលោកបានសម្រេចចិត្តចាកចេញពីផលិតកម្មរស្មីស្ទឹងសង្កែ។

ស្នាដៃមួយបទនេះ កំពុងត្រូវបានគេមើលឃើញថា នឹងធ្វើអោយលោករំរើកឡើង ស្របពេលដែលលោកក៏ប្រកាសជំហរថា នឹងវិលស៊ប់ក្នុងសិល្បៈ ទាំងការសម្ដែង ច្រៀង និង ពិធីករ ដោយមិនរយាលដៃដូចមុននោះ។ ក្នុងបទចម្រៀង” ចង់ត្រូវគ្នា” ដែលទើបចេញបង្ហោះ បានធ្វើអោយអោយ ពិធីកររូបសង្ហាសំបូរវោហារស័ព្ទរូបនេះ ទទួលការចាប់អារម្មណ៍មិនតិចទេ ជាពិសេសហ្វេនហ្វេនរបស់លោក ដែលស្រលាញ់ និង គាំទ្រលោកតាំងពីលោក បានជាប់ចំណាត់ថ្នាក់លេខ៣ នៅក្នុងការប្រកួត Freshies Boy កាលពីឆ្នាំ២០០៦។ ចម្រៀងមួយបទនេះ គឺជាការបកស្រាយដោយផ្ទាល់របស់លោក គឺជាបទរបស់លោក ហើយក៏ចាត់ទុកថា គឺជាការបើកទំព័រនៅក្នុងវិស័យចម្រៀងជាថ្មី ក្រោយពេលលោកទទួលការងារសិល្បៈជាពិធីករ និង ជាតារាសម្ដែងដូចដើមផងដែរ។ មួយបទនេះ ក៏ជា Original Song និង ជា MV ដែលលោកបានសម្ដែងដោយផ្ទាល់ផងដែរ។ លោក មូល សុវណ្ណគីរី នៅតែមានរូបរាងសង្ហា វ័យក្មេង ជាពិសេសនៅពេលដែលលោកតែងខ្លួនបែបយុវវ័យនោះ។ មកដល់លនេះ បទ”ចង់ត្រូវគ្នា” ដែលជាស្នាដៃ Original Song របស់លោក កាន់តែត្រូវបានគេចាប់អារម្មណ៍ ខណៈដែលអ្នកខ្លះលើកឡើងថា លោក មូល សុវណ្ណគីរី មិនត្រឹមតែច្រៀងពិរោះប៉ុណ្ណោះទេ តែសម្រស់ និង រូបរាងសង្ហាក៏ទាក់ចិត្តហ្វេនៗ អោយនៅឈ្លក់វង្វេង មិនអន់ជាងយុវវ័យស៊េរីក្រោយនោះដែរ។

គួរបញ្ជាក់ផងដែរ កាលពីពេលប្រលង Frieshies Boy ឆ្នាំ 2006 លោក មូល សុវណ្ណគីរី ដ្បិតតែមិនមែនជាចំណាត់ថ្នាក់លេខ1 ប៉ុន្តែលោកគឺជាបេក្ខជនដែលលេចធ្លោជាងគេ ក្នុងចំណោមអ្នកជាប់រួមជំនាន់មកទល់ពេលនេះ។ ក្រៅពីទទួលបានចំណាត់លេខ៣ លោកក៏ជាបេក្ខជនដែលទទួលបានពាន៣បន្ថែមតែម្នាក់ឯងផងដែរ ដែលក្នុងនោះក៏មានពានមួយ គឺពានបេក្ខជនមានទឹកដមសំលេងល្អជាងគេ និង ពានបេក្ខជនដែលគ្រងឈុតតំណាងជាតិបានស្រស់ស្អាតជាងគេ។ សមត្ថភាព និង ភាពលេចធ្លោនៅក្នុងពេលនោះ បានជួយអោយលោកក្លាយជាតារាសិល្បៈដែលមានទីផ្សារខ្លាំងក្នុងវិស័យសម្ដែង និង ពិធីករ ហើយក៏បានក្លាយជាតារាចម្រៀង នៅក្នុងផលិតកម្មរស្មីស្ទឹងសង្កែមួយរយៈ។ យ៉ាងណាមិញសម្ពាធការងារ បានធ្វើអោយលោកឃ្លាតឆ្ងាយបន្តិចម្ដងៗពីអ្នកគាំទ្រ ដោយទើបតែក្នុងពេលនេះ ទើបលោកប្រកាសខ្លួនត្រលប់មកវិញ។ ជាមួយនឹង MV បទ”ចង់ត្រូវគ្នា” នឹងបើកច្រកមិនតិចទេ អោយលោក មូល សុវណ្ណគីរី ត្រូវបានគេរម្លឹកពីកេរ្តិឈ្មោះកន្លងមក ក្នុងពេលដែលលោកក៏នៅតែមានភាពទាក់ទាញ ជាពិសេសគឺទឹកដមសំលេង និង រូបសម្រស់ អន្ទងអ្នកគាំទ្រ។ នេះជាបទដែលនិពន្ធបទភ្លេង ដោយលោក ផេន បូទី
និង និពន្ធទំនុកច្រៀងដោយ លោក ងួន សុបិន្ត។

LEAVE A REPLY

Please enter your comment!
Please enter your name here