ស្នាដៃថ្មីរបស់ ម៉ា ច័ន្ទបញ្ញា ផលិតអោយ ខាន់ ជេមស៍ ឡើងឡូយតែម្ដង បទ “ប៊យឡូយ”

0

នៅទីបំផុត តារាចម្រៀង លោក ម៉ា ច័ន្ទបញ្ញា ដែលត្រូវគេដឹងថា បានសម្ងំផលិតស្នាដៃ MV នោះ ត្រូវបានដាក់បង្ហោះហើយ។ បទចម្រៀងចេញក្ដៅៗរបស់តារាចម្រៀង លោក ខាត់ ជេមស៍នេះ មានចំណងជើងថា “Boy Loy” ដោយបទចម្រៀងនេះ បានធ្វើអោយហ្វេនៗមានការចាប់អារម្មណ៍យ៉ាងខ្លាំង។ ទាំងសាច់ភ្លេង ទាំងស្ទីល គឺទាក់ទាញយ៉ាងខ្លាំង ជាពិសេសគឺឈុតឆាកសម្ដែង នៅក្នុងMV តែម្ដង។ នេះគឺជា MV ថ្មី របស់ លោក នៅក្នុងផលិតកម្មសាន់ដេ ដែលក្នុងបទចម្រៀងនេះ គឺជាផលិត និងដឹកនាំការផលិតដោយ តារាចម្រៀង លោក ម៉ា ច័ន្ទបញ្ញា។ បទចម្រៀង មួយបទនេះ ត្រូវបានគេរំពឹងថា នឹងមានការគាំទ្រមុនឱកាសបុណ្យចូលឆ្នាំខ្មែរ ដោយចង្វាក់របស់បទនេះ ក៏ត្រូវនឹងការរាំលេង សម្រាប់ឱកាសចូលឆ្នាំផងដែរ។ លោក ម៉ា ច័ន្ទបញ្ញា ដែលបានវិវត្តន៍ខ្លួនមកធ្វើជាអ្នកដឹកនាំផលិត ក៏បានបង្ហោះនៅលើផេកផ្ទាល់ខ្លួន បង្ហាញពីការជឿជាក់ សម្រាប់ការគាំទ្រផងដែរ។ លោកក៏នឹងមានគម្រោងសហផលិតបទល្អៗបែបនេះ អោយតារាចម្រៀង ខាន់ ជេមស៍ និង តារាមួយចំនួនផ្សេងទៀតផងដែរ ដើម្បីពង្រីកស្នាដៃ។ បទនេះ គ្រាន់តែចេញបង្ហោះនៅលើយូធូប ក៏ត្រូវគេកត់សម្គាល់ថា មានការគាំទ្រខ្លាំងនោះផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here