ឌួង ហ្សូរីដា រំលេចឈុតបុរាណក្រោយស្រកគីឡូចេញរាងស្អាត

0

ពិធីការិនី ឌួង ហ្សូរីដា បានបង្ហាញនូវឈុត បុរាណមួយទៀតហើយ ដែលមើលហើយពិតជាមានការលើកសរសើរ និងអភិរក្សរបស់ដូនតា។ អ្វីដែលប្លែកគឺកញ្ញា ទើបតែស្រក គីឡូហើយមានរាងរៅ ស្វែលស្អាតគួរអោយចូលចិត្ត។
ឈុតដែល ឌួង ហ្សូរីដា ផុសឡើងត្រូវ បានអ្នកតុបតែងកាយ អោយនាង ហៅឈ្មោះថា «បុត្រីកៅឌិញ្ញ និងព្រះកោនាគ» ។ ការបង្ហាញរបស់ តារាដែលក្លាយជាអ្នកជំនួញនេះ ពិតជាមានការចាប់អារម្មណ៍ ហើយគ្រប់គ្នា រមែងនិយាយថា ហ្សូរីដា ពិតជាឧស្សាហ៍លើកយក អ្វីដែលជាអរិយធម៌ខ្មែរ មករំលេចឡើង សមជាតារាលេចធ្លោនិងគម្រូ។ នេះជាសញ្ញាចូលរួមអោយ សិល្បករទាំងអស់ដែល ជារលកក្រោយគួរកុំភ្លេចអ្វីដែលជារបស់ដូនតាផ្តល់អោយ។
ឌួង ហ្សូរីដា នៅតែបង្ហាញមុខក្នុងសិល្បៈ តាមរយៈកម្មវិធី មិត្តរួមអាជីព។ បើនិយាយពីការសម្តែងអ្នកនាងលាឈប់ លើកលែងតែពិធីការិនីលំដាប់ការងារ សង្គមគឺនាងនៅតែបម្រើដោយស្ម័គ្រចិត្ត។ ហ្សូរីដាក៏ចិត្តធម៌រឿងជួយសង្គមមនុស្សធម៌ និងសិល្បៈចាស់ជួបទុក្ខហើយក៏ ជាអ្នកជោគជ័យលើមុខជំនួញខ្លាំងមិនធម្មតាដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here