ពេជ្រ សោភា ត្រៀមវាយលុកទីផ្សារជាថ្មីនាឱកាសចូលឆ្នាំខ្មែរខាងមុខនេះ

0

មានការបង្ហាញតម្រុយថា អ្នកនាងពេជ្រ សោភា នឹងបង្ហាញបទចម្រៀងអោយច្រើន តាមតែអាចធ្វើបាន។ ប្រការនេះដើម្បីកុំអោយមានការស្ងាត់ទីផ្សារចម្រៀង តទៅទៀត។ អ្វីដែលនឹក ហួស ចិត្តបន្តទៀតនោះ គឺអ្មកនាង នឹងចេញបទផ្ទាល់ខ្លួនអោយ បានប្រមាណ៣០ បទមិនដឹងថា និយាយលេងឬមែននោះទេ។
ពេជ្រ សោភា ដែលស្ងប់ស្ងាត់ជាង១ឆ្នាំទៅហើយ គ្មានបទចម្រៀងណាមួយល្បីដូចមុន តាំងពីផ្ទុះកូវីដ-១៩នោះ ស្រាប់តែពេលនេះនាងវាចាថា បានត្រៀមវាយលុកទីផ្សារចម្រៀងសាជាថ្មីម្ដងទៀត នៅមុនចូលឆ្នាំខ្មែរ ២០២១ នាពេលខាងមុខនេះ ដោយម្ដងនេះចេញម្ដងដល់ទៅ៣០បទតែម្ដង។ ជាការបង្ហើប បែបនេះ ជាការនិយាយលេងឬមែន ព្រោះថា តួលេខចម្រៀងដែលបង្ហើបនេះ មិនមែនតិចទេឬ ក៏អាចនិយាយបានថានិយាយលេង មួយគ្រា។
ទោះជាយ៉ាងណា សោភា ថា ក្នុងចំណោបបទចម្រៀងទាំងនោះ មានចង្វាក់ខ្លះ នាងមិនធ្លាប់ច្រៀងពីមុនសោះក៏មានដែរ ហេតុនេះហើយនាងសង្ឃឹមថា ឆ្នាំនេះនឹងប្លែកជាងឆ្នាំមុនៗជាមិនខាន។ពេជ្រ សោភា ថា ទោះជាកូវីដ-១៩ អុកឡុកពេញ១ឆ្នាំក្ដី ប៉ុន្ដែនាងនៅតែមានភាពរវល់ទៅលើការរកស៊ីតាម Online ដែរ ដោយគ្រាន់តែពេលខ្លះនាងមិនចេញមុខមែន តែមានកូនចៅធ្វើជំនួស។ចំណែករឿងស្នេហាជាមួយលោកឆឹម សក្កដា វិញ សោភា ថា នាងមិនចង់និយាយរឿងរៀបការឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here