PNN ក្រុងពាលីរឿងភាគបុរាណខ្មែរខ្នាតធំរឿង « មរណមាតា »

0

កន្លងមកស្ថានីយ៍ទូរទស្សន៍ PNN ជាប់ឈ្មោះជាស្ថានីយ៍ទូរទស្សន៍ដែលឈានមុខគេនៅកម្ពុជាផ្នែកកម្មវិធីភាពយន្តកម្សាន្ត ពិសេសតែងតែលើកតម្កើងនូវស្នាដៃតែងនិពន្ធរបស់ផលិតករក្នុងស្រុក ក៏ដូចជាភាពយន្តខ្មែរ។ កាលពីថ្ងៃទី 19 ខែកុម្ភៈ ថ្មីៗនេះ PNN បានធ្វើពិធីក្រុងពាលីប្រកាសជាផ្លូវការដើម្បីចេញថតខ្សែរភាពយន្តភាគបុរាណខ្មែរ ដែលបានសហការណ៍ជាមួយនឹងផលិតកម្ម Phum Pich Production រួមគ្នាគាស់កកាយយកនូវសាច់រឿង « មរណមាតា » ដែលជាភាពយន្តខ្នាតធំដ៏ល្បីល្បាញនៅក្នុងប្រទេសកម្ពុជា យកមកផលិតឡើងវិញកម្លាយជារឿងភាគទូរទស្សន៍លើកដំបូងសម្រាប់ទស្សនិកជនបានទស្សនាជាថ្មីម្ដងទៀត។

កញ្ញា ទូច បុប្ផា ប្រធានគ្រប់គ្រងកម្មវិធីផ្សាយប្រចាំទូរទស្សន៍ PNN បានមានប្រសាសន៍ថា « ដោយមើលឃើញពីសន្ទុះនៃការគាំទ្រ និងរូបភាពនៃសាច់រឿង « មរណមាតា » ដែលជាស្នាដៃនិពន្ធដោយផលិតករក្នុងស្រុកដ៏ល្បីឈ្មោះ ដែលធ្លាប់ទទួលបានបប្រជាប្រិយភាពយ៉ាងខ្លាំងកាលពីជំនាន់មុន ទើបPNN និង ផលិតកម្ម ភូមិពេជ្រ សម្រេចលើកយកសាច់រឿងនេះមកផលិតជារឿងភាគទូរទស្សន៍ខ្នាតធំសម្រាប់ចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ជាថ្មីម្ដងទៀត។ នៅក្នុងរឿងភាគបុរាណនេះដែរទាំងផលិតករ និងអ្នកដឹកនាំប្រចាំទូរទស្សន៍ក៏សម្រិតសម្រាំងបាននូវតួអង្គសម្ដែងជាច្រើនទាំងថ្មីទាំងចាស់ ហើយឈុតឆាកនៃសាច់រឿងពីមួយវគ្គទៅមួយវគ្គគឺសុទ្ធសឹងតែរៀបចំយ៉ាងយកចិត្តទុកដាក់បំផុតរួមផ្សំនឹងបច្ចេកទេសនៃការថតបែបទំនើបកម្មនាពេលបច្ចុប្បន្ន កញ្ញារំពឹងថារឿងមួយនេះនឹងនៅតែទទួលបានការគាំទ្រពីសំណាក់ទស្សនិកជន មិនចាញ់រឿងដើមកាលពីជំនាន់មុន។

ក្នុងពិធីក្រុងពាលីរឿង « មរណមាតា » នេះគេសង្កេតឃើញមានវត្តមានតារាសិល្បៈល្បីៗទាំងចាស់ទាំងក្មេងចូលរួមបង្ហាញវត្តមានជាមួយនឹងការតុបតែងខ្លួនក្នុងឈុតសម្លៀកបំពាក់បុរាណ អមដោយសត្វដំរី2ក្បាលក៏ជាតួអង្គសម្ដែងនៅក្នុងរឿងនេះផងដែរ។ ជាងនេះទៅទៀតនៅក្នុងសាច់រឿងទាំងមូល ក៏មានការចូលរួមសម្ដែងពីសំណាក់វីរៈសិល្បករមិនចេះចាស់លោក ទេព រិន្ទដារ៉ូ ព្រមទាំងតារាស្រីប្រុសល្បីៗជាច្រើនរូបទៀត។

LEAVE A REPLY

Please enter your comment!
Please enter your name here