សុខ ស្រីនាង និង ណុប បាយ៉ារិទ្ឋ បង្កើតឈុតដើម្បីចំណាប់អារម្មណ៍?

0

មានការផ្អើលមួយឈុត ឡើងថ្មីៗនេះដែលគេស្រាប់តែឃើញ សុខ ស្រីនាង និង ណុប បាយ៉ារិទ្ឋ ផ្អែមល្ហែមគ្នា។ ភ្លាមៗគេផ្តោតលើស្នេហាគ្នា ខណៈទាំង២នាក់សុទ្ឋតែនៅលីវគ្មាន ចំណងជាមួយអ្នកណាឡើយ។ឯស្រីនាង និងលោករិទ្ឋ ក៏ល្អូកល្អឺនយូរមកហើយ អាចថាល្មមសមគ្នាទៅរកផ្លូវមួយនេះបាន។
បើចឹងមែននោះ សាធារណជន ពិតជាមានការអបអរខ្លាំងដែលអាចបន្ទន់ចិត្តអោយ តារាជើងចាស់ឈលើ សិល្បៈយូរឆ្នាំ អាចគិតគូជីវិតឯកជនបានលែងនៅយូរទៀត។ យោងតាមតារាចម្រៀងដែលស្និទ្ធទាំងសុខ ស្រីនាង និងណុប បាយ៉ារិទ្ធ បានបង្ហើបឲ្យដឹងថា រឿងនោះមិនអាចទៅរួចទៅវិញ ព្រោះតែគេដឹងថា ស្រីនាង ស្រលាញ់មនុស្សប្រុសយ៉ាងម៉េច ហើយហេតុអ្វីបានជាលោកបាយ៉ារិទ្ធ មិនព្រមយកសង្សារ ឬប្រពន្ធជាច្រើនឆ្នាំមកនេះ ដោយពួកគេសំអាងថា នោះគ្រាន់តែជាឈុតមួយដើម្បីឲ្យគេចាប់អារម្មណ៍ប៉ុណ្ណោះ បន្ទាប់ពីអ្នកទាំង២ បានថតភាពយន្ដជាមួយគ្នា រឿង ”រាជិនីភូមិគ្រឹះ” និងរឿង ”ខ្ញុំមានញាណលើស”។ចំណែកសុខ ស្រីនាង ក៏ធ្លាប់បង្ហាញកាយវិការស្និទ្ធស្នាលជាមួយតារាប្រុសផ្សេងទៀតនៅហង្សមាស ដូចជា លោកហ្សូណូ និងព្រាប សុវត្ថិ ផងដែរ អំឡុងដែលពួកគេច្រៀងសម្ដែងជាមួយគ្នា។
សុខ ស្រីនាង តែងតែរក្សាភាពស្ងៀមស្ងាត់ និងមិនដែលហ៊ានលាតត្រដាងរឿងស្នេហាថ្មីនោះទេ គឺព្យាយាមលាក់បាំងជិតតែម្ដង។ យ៉ាងណា ប្រសិនបើពេលនេះ ស្រីនាង ពិតជាភ្ជាប់ស្នេហ៍ថ្មីជាមួយតារាចម្រៀងណុប បាយ៉ារិទ្ធ មែននោះ គឺនាងប្រឆាំងទាំងស្រុងទៅនឹងអតីតប្ដីនាង ដែលកំណត់ទុកជាមុនថា បុរសដែលអាចធ្វើជាប្ដីអតីតភរិយារបស់លោក គឺទាល់តែមានទាំងអំណាច មានទាំងលុយនោះ។

LEAVE A REPLY

Please enter your comment!
Please enter your name here