ថន លក្ខិណា ប៉ះគ្នាជាមួយ ជា វិបុល លើកទី1 រដូវកាលថ្មីក្នុង កម្មវិធីលំដាប់ថ្នាក់ពិភពលោកមួយ

0

ពិធីការិនី ថន លក្ខិណា ហាក់អរបន្តិចភ័យបន្តិចនៅពេលដែល ខ្លួនស្រាប់តែផ្តល់ការងារអោយដំណើរការកម្មវិធីសំខាន់មួយ។ នាងត្រូវបានហង្សមាស ផ្តល់តំណែងក្នុងការ អោយសម្របសម្រួលដំណើរការកម្មវិធី ចាប់ដៃគូជាមួយជា វិបុល។ ម្ល៉ោះហើយទើប នាងហាក់បង្កប់អារម្មណ៍ព្រួយៗ ព្រោះលើកទី១ហើយរដូលកាលទី១។
កម្មវិធី ប្រឡងចម្រៀងកម្រិតពិភពលោក «Beat the Best» ជាកម្មវិធីប្រឡងចម្រៀងថ្មីមួយទៀតដែលហង្សមាស បានទិញសិទ្ឋិឡើង ដើម្បីទទួលបានការទាក់ទាញពីមហាជន និងអ្នកដាក់ពាក្យប្រកួត។ យ៉ាងណា ថន លក្ខិណា ក៏មានមុខមាត់ហំហួនណាស់ ស្រាប់តែជាប់បេសកកម្មមួយនេះយ៉ាង ឡូយ។ ហ្វេនៗបានសរសើរថា នេះជាឱកាសដែលនាងគួរតែប្រឹងប្រែងបន្តទៀត នៅលើផ្នែកពិធីការិនីទីដែលនាងខំតស៊ូ ហើយអាចឈជើងរឹងមាំ។
ថន លក្ខិណាលើកឡើងថា នេះជាការបង្កើតថ្មីសុទ្ឋក្នុងការប្រឡងនេះ ជារដូលកាលទី១។នាងពិតជារំភើប ហើយកាន់តែព្យាយាមបង្កើន សមត្ថភាពផ្ចង់ស្មារតីអោយល្អដោយធ្វើយ៉ាងណា ត្រូវព្យាយាមយល់អោយច្រើនដើម្បីបំពេញតួនាទី។ពិសេសបានដៃគូ ជាមួយលោកជា វិបុលគាត់រៀមច្បង ហើយរិតតែខំស្តាប់រៀមច្បង ដើម្បីធ្វើយ៉ាងណាប្រសើរ។ដ្បិតតែនាង មានឱកាសនិយាយបានច្រើនឆ្នាំ តែនៅតែភ័យព្រោះនោះដូចជាមេរៀនយើងមួយថ្មី ដែលគេកំពុងចាំមើល។

LEAVE A REPLY

Please enter your comment!
Please enter your name here