ម្ចាស់ហាង ប៉ូរ៉ានិច កាត់ដេរ សន្លប់បាត់មាត់ស្ថិតក្នុងបន្ទប់សង្គ្រោះបន្ទាន់

0

តាំងពីរសៀលម៉ោង៣ រហូតដល់ជាងម៉ោង១០យប់ ថ្ងៃទី២៦ មករា ឆ្នាំ២០២១ ដែលអ្នកស្រី បូរ៉ានិក សន្លប់បាត់មាត់បាត់ ក ហើយត្រូវបញ្ជូន
ទៅសង្គ្រោះបន្ទាន់ ដោយសារតែអ្នកស្រីធ្វើការលើសកម្លាំង។ មានការបញ្ជាក់ពីក្រុមគ្រូពេទ្យថា អ្នកស្រីមានបញ្ហាខ្សោយខ្លាំង ហើយប្រសិនបើបញ្ជូនមកសង្គ្រោះនៅក្នុងមន្ទីរពេទ្យមិត្តភាពខ្សែសូវៀតមិនទាន់ទេ គឺពិតជាមានគ្រោះថ្នាក់ដល់ជីវិត។ ប្អូនៗ និង ស្វាមីរបស់អ្នកស្រី ត្រូវគេឃើញដុតដៃដុតជើង ជាមួយនឹងក្រុមគ្រូពេទ្យ ហើយបើទោះជានៅពាក់កណ្ដាលអាធ្រាតុអ្នកស្រី បានធូរជាងមុនច្រើន ដោយដឹងស្មារតី ហើយអានិយាយបាន តែសុខភាពនៅតែមិនទាន់ល្អនោះទេ ដោយត្រូវការការពេលវេលាមើលថែច្រើនទៀត ទើបអាចដូចដើម។ សភាពនេះ មិនមែនទើបតែកើតមានមហដងនេះទេ គឺមានច្រើនដងមកហើយ ដោយគ្រាន់តែលើកនេះ គឺសភាពគួរអោយបារម្ភជាងសព្វដង។