ឡោម លក្ខិណា ភ្ជាប់ពាក្យគូស្នេហ៍ថ្មី

0

តារាសម្តែងអ្នកនាង ឡោម លក្ខិណា បានសម្រេចភ្ជាប់ពាក្យជាផ្លូវការជាមួយនឹងគូស្នេហ៍ថ្មីយ៉ាងស្ងៀមស្ងាត់កាលពីពេលថ្មីៗនេះ បន្ទាប់ពីនាងបានរស់នៅជាស្ត្រីមេម៉ាយកូនមួយអស់ពេលប្រមាណមួយឆ្នាំ ក្រោយស្វាមីរបស់នាងបាទទួលមរណៈភាពដោយសារគ្រោះថ្នាក់ចរាចរណ៍។
តារាសម្តែងរូបនេះត្រូវបានគេដឹងថា បានរៀបចំឡើងតាំងពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០មកម្លោះ ប៉ុន្តែមិនសូវមានព័ត៌មានច្រើនបានផ្សព្វផ្សាយនោះឡើយ ដោយសារពិធីនោះហាក់មិនសូវមានអ្នកសិល្បះចូលរួមច្រើនឡើយ ពោលភាគច្រើនគឺមានចាស់ទុំ និងសាច់ញាតិទាំងសងខាងដែរបានចូលរួមប៉ុណ្ណោះ។
ដំណឹងពីការភ្ជាប់ពាក្យរបស់អ្នកនាង ឡោម លក្ខិណា នាពេលនេះក៏បានទទួលការសាទរពីសំណាក់ទស្សនិកជន និងមិត្តភក្តិរបស់នាង ក្នុងពេលដែលនាងបានស្វែងរកបុរសម្នាក់ទៀតដែរយល់ចិត្ត ដែលអាចកាន់ដៃនាងរស់នៅជាគ្រួសារដោយសុភមង្គល។បើទោះបីជាតារារូបនេះមិនបានបង្ហាញពីការរៀបចំពិធីភ្ជាប់ពាក្យ និងវេលាជាក់លាក់ពីការរៀបមង្គលការជាសាធារណៈក៏ដោយ ប៉ុន្តែគេរំពឹងថា បុរសទីពីរដែលនាងនឹងកាន់ដៃជាគូនាគតនាពេលនេះ ប្រាកដជាផ្តល់ភាពកក់ក្តៅដល់រូបនាង បន្ទាប់ពីនាងបានរស់នៅជាស្ត្រីមេម៉ាយរងារឯកាអស់រយះពេលប្រមាណមួយឆ្នាំមកនេះ។