មិននឹកស្មាន!តារាហ្វេកប៊ុក ស្រីតា និង អ្នកស្រី ហ៊ឹង សុឃាង ដើរផ្លូវតែមួយ

0

យោងតាមការបញ្ជាក់របស់អ្នកស្រី ហ៊ឹង សុឃាង ផលិតផលដ៏ល្បីរបស់កូរ៉េម៉ាក សេរ៉ូម VIP Hanna ដែលម្ចាស់គណនីហ្វេកប៊ុកលោក Alex Conan real ហៅ ស្រីតា ប្រកាសលក់រាល់ថ្ងៃ ត្រូវបាននាំចូលផ្ដាច់មុខមកដល់កម្ពុជាហើយតាមរយៈលោកស្រី ហ៉ឹង សុឃាង ដែលជាអគ្គនាយិការក្រុមហ៊ុន HSKL។ ហេតុផលនៃការផ្ដាច់មុខរបស់លោកស្រី ហ៊ឹង សុឃាង លើផលិតផលដែល ស្រីតា ប្រកាសលក់ក្ដែងៗ លើទឹលដីបារាំងនេះគឺបន្ទាប់ពីលោកស្រីទទួលបានជោគជ័យក្រាស់ក្រែលនៅក្នុងវិស័យអនឡាញលើផលិតផលកូរ៉េ HSKL ស្របពេលដែលផលិតផលថ្មីនេះ ក៏មានការគាំទ្រខ្លាំងនាពេលចុងក្រោយ។

នេះក៏មានន័យថាអ្នកចាប់អារម្មណ៍ប្រើផលិតផលដែលស្រីតាប្រកាសកន្លងមក នឹងងាយស្រួលធ្វើការកុហ្មង់ទិញនៅកម្ពុជាតាមរយៈក្រុមហ៊ុន HSKL របស់លលោកស្រី ហ៊ឹង សុឃាង ហើយក៏មានន័យថា ស្រីតា កំពុងធ្វើទីផ្សារលើផលិតផលរបស់លោកស្រីលើទឹកដីបារាំងផងដែរ។ លោកស្រី ហ៊ឹង សុឃាង បញ្ជាក់ថាផលិតផលកូរ៉េដែលលោកស្រីនាំចូលកំពុងតែមានទីផ្សារនៅប្រទេសកម្ពុជា តែលោកស្រីក៏មិនអាចមានតែផលិតផលដែលខ្លួនមានស្រាប់ ដោយមិនពង្រីកផលិតផលផ្សេងទៀតដើម្បីវាតយកទីផ្សារផងដែរ។ ស្របពេលដែលផលិតផលថ្មីនេះ ក៏មានតម្រូវការច្រើនក្នុងការកុម៉្មង់ពីបារាំងច្រើនផង ទើបលោកស្រីសម្រេចផ្ដាច់មុខនាំចូលមកដើម្បីឱ្យអតិថិជនរបស់ខ្លួនកាន់តែមានតម្រូវការគ្រប់គ្រាន់។ លោកស្រីក៏នឹងពិចារណាក្នុងការនាំចូលផលិតផលផ្សេងទៀតដើម្បីឱ្យភ្ញៀវកាន់តែមានជម្រើសច្រើនឡើងៗផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here