ធ្មេចបើកៗគូស្នេហ៍ គង់ រ៉ាយុទ្ធ និងភរិយា ចាប់ដៃគ្នា 9ឆ្នាំហើយ

0
- Advertisement Banner -

កាលពីថ្ងៃទី 16 ខែ មករា ឆ្នាំ 2021 មុននេះម្ចាស់ហាង រ៉ាយុទ្ធហ្វេសសិន លោក គង់ សុខហេង ហៅ រ៉ាយុទ្ធ បានបង្ហោះឱ្យដឹងពីទំនាក់ទំនងរបស់លោកនិងភរិយា រយៈពេល9ឆ្នាំហើយ ដោយក្នុងរយៈពេលរួមរដ់នេះលោកក៏ទទួលបានតំណក់ឈាមកូនប្រុសស្រីចំនួន2។ យ៉ាងណាមិញលោកមិនបានធ្វើខួបគម្រប់អាពាហ៍ពិពាហ៍ធំដុំនោះទេ ដោយគ្រាន់តែរំឮកនៅអនុស្សាវរីយ៍ខ្លះៗ ជាមួយនឹងភរិយា លោក គង់ រ៉ាយុទ្ធ ក៏បានសរសើរពីភរិយារបស់ខ្លួន មិនដាច់ពីមាត់ផងដែរ នៅថ្ងៃគម្រប់9ឆ្នាំនេះផង។

មុនថ្ងៃខួបនេះមកដល់លោកក៏ត្រូវគេឃើញ កាដូររថយន្តសេរីទំនើបមួយគ្រឿងជូនដល់ភរិយា ជាការបង្ហាញពីក្ដីស្រឡាញ់ផងដែរ។ លោកសរសើរថាអ្នកនាង អ៉ឹម សុគន្ធា ដែលជាភរិយា និងជាម្ចាស់ Brand HK7 គឺជាស្ត្រីដែលរឹងមាំ ជោគជ័យ និងជាមេគ្រួសារដ៏ល្អ ដោយអ្នកនាងក៏ជោគជ័យក្នុងវិស័យមុខជំនួញ ដែលលោកចាត់ទុកថា គឺជាសម្មិទ្ធផលមួយដែលជួយឱ្យលោកក្រោក្រោយពេលរៀបការ កាន់តែមានជីវភាពរឹងមាំ។ វីដេអូ និងរូបភាពជាច្រើនសន្លឹក គឺបង្ហាញយ៉ាងច្បាស់ពីក្ដីស្រឡាញ់របស់លោកចំពោះភរិយា ដោយលោកអះអាងថានឹងរក្សាចំណងស្នេហ៍រវៀងលោក និងភរិយាឱ្យកាន់តែរឹងមាំ បន្ទាប់ពីជីវិតមានតែភាពជោគជ័យបែបនេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here