តារាល្បីៗមិនតិចនាក់នោះទេ ទទួលបានសម្រស់កាន់តែទាក់ទាញ ក្រោមស្នាដៃអ្នកផាត់មុខវ័យក្មេង

0

ក្នុងវិស័យផាត់មុខ លោក គាន់ ទ្រី វ័យ២២ឆ្នាំ ក៏ចាត់ទុកថា មានសមត្ថភាពផាត់មុខយ៉ាងទាក់ទាញផងដែរ ជាមួយនឹងថ្វីដៃផាត់មុខកូនក្រមុំ។ លោកប្រឡូកក្នុងការងារនេះ ប្រមាណជា៧ឆ្នាំហើយ ទើបមិនសរសើរមិនបាន ក្នុងពេលដែលលោកបានប្រឡូកការផាត់មុខតាំងពីវ័យ១៥ឆ្នាំ ហើយមកទល់ពេលនេះ ក៏មានតារាល្បីៗមិនតិចនាក់ ជ្រើសយកលោកជាជាងប្រចាំ។

អ្នកឯកទេសផាត់មុខ លោក គាន់ ទ្រី កាន់តែបង្អួតស្នាដៃផាត់មុខអោយគេទទួលស្គាល់ទ្វេរដង តាមរយៈការផាត់មុខ កញ្ញា រ៉េត សារីតា Miss Universe Cambodia។ រូបថតជាច្រើនលោក ដែលលោកបង្ហោះជាសាធារណៈ ពីបវរកញ្ញារូបនេះ ក្រោយការផាត់មុខ គ្មានអ្នកណាមិនសរសើរនោះទេ ថាលោកពិតជាមានថ្វីដៃ។ ក្នុងនោះសូម្បី កញ្ញា រ៉េត សារីតា ខ្លួនឯង ក៏ជាប់ចិត្តនឹងសមត្ថភាពផាត់មុខរបស់លោកផងដែរ។ យ៉ាងណាមិញ នៅមានសិល្បការិនីជាច្រើនផ្សេងទៀត ដែលក្លាយជាម៉ូយរបស់លោក ខណៈពេលដែលលោកក៏មានទីផ្សារនៅតាមសម្អាងការ និង មានរោងផាត់មុខកូនក្រមុំ មិនសូវដាច់នៅក្នងវិស័យមួយនេះ។ ក្នុងចំណោមអ្នកផាត់មុខល្បីៗ លោក គាន់ ទ្រី គឺអ្នកឯកទេសផាត់មុខដែលមានថ្វីដៃម្នាក់ ដ្បិតតែមហាជនមិនសូវល្បីដូចអ្នកផាត់មុខជំនាញខ្លះ។

LEAVE A REPLY

Please enter your comment!
Please enter your name here