ខណៈដែលក្នុងសង្គម Facebook និង YouTube កំពុងតែរិះគន់លោកយ៉ាងចា់ដៃពាក់ព័ន្ធនឹងការបង្ហោះរូបអាក្រាត និង Sexy នោះ ពេលនេះលោកចេញមុខបកស្រាយហើយ។ លោកក៏ស្នើរកុំឱ្យអ្នកយល់ច្រឡំទាំងបន្តការរិះគន់ចំពោះលោកផងដែរ ខណៈដែលលោកប្រកាសថាអ្វីដែលលោកបានធ្វើគឺជាការកុងត្រាឱ្យក្រុមហ៊ុនមួយប៉ុណ្ណោះ។
លោក ស៊ឹម សុរ៉ាភូមិ បានបញ្ជាក់ប្រាប់ ផ្ទះតារាTV ថា អ្នកមិនដឹងពីរឿងពិតនោះទេ បានចោទថាលោកបង្ហោះលក់ខ្លួន និងធ្វើឱ្យប៉ះពាល់ដល់វប្បធម៌ជាដើម។ ការលើកឡើងនេះបានធ្វើឱ្យលោកខូចឈ្មោះ ខណៈដែលលោកប្រាប់ថា លោកនឹងមានវិធានការប្រសិនបើនៅតែបន្តការប៉ះពាល់។ ជាមួគ្នានោះលោកក៏បានពន្យល់ពីមូលហេតុយ៉ាងលម្អិតតាមរយៈ ផ្ទះតារាTV ផងដែរ ការបកស្រាយលម្អិតសូមរង់ចាំទស្សនា Video កិច្ចសម្ភាសន៍ទាំងស្រុងពី ផ្ទះតារាTV នាពេលខាងមុខ។