ថៅកែស្រី មួយឡេង និងស្វាមីប្រកាសបរិច្ចាគជែលលាងដៃជាង 7ម៉ឺនដបក្រោយចេញពីចត្តាឡីស័ក្ក

0

កាលពីថ្ងៃទី 22 ខែធ្នូ ឆ្នាំ2020 មុននេះលោកជំទាវ ស្រឿង វ៉ាន្នី អគ្គនាយិកាក្រុមហ៊ុន មួយឡេង ប៊ីយូធី ព្រមទាំងលោកឧត្តមសេនីទោផ្កាយ2លោក ប៊ន សំអាត បានដឹកនាំអាល់កុលជាង 3ពាន់ដប និងថវិការមួយចំនួនយកទៅប្រគល់ជូនដល់រដ្ឋបាលខណ្ឌមានជ័យដោយអភិបាលខណ្ឌមានជ័យជាអ្នកទទួលដោយផ្ទាល់។ នៅក្នុងឱកាសនោះលោកជំទាវក៏បានប្រកាសថា នឹងត្រៀមជែលលាងដៃព្រមទាំងអាល់កុលបាញ់សម្លាប់មេរោគរហូតដល់ជាង 7ម៉ឺនដបយកទៅប្រគល់ជូនដល់ក្រុមមន្ត្រីប៉ូលីស ដែលគិតជាទឹកប្រាក់ប្រមាណជាង10 ម៉ឺនដុល្លា។

លោកជំទាវ ស្រឿង វ៉ាន្នី បានលើកឡើងថា បន្ទាប់ពីលោកជំទាវត្រូវបានអនុញ្ញាត្តិឱ្យចេញពីបន្ទប់ធ្វើចត្តាឡីស័ក្ក លោកជំទាវក៏បានដឹកនាំនូវជំនួយទាំងនេះយកមកប្រគល់ជូនភ្លាមៗដោយសារតែលោកជំទាវបានគ្រោងទុកនូវជែលលាងដៃទាំងនេះតាំងពីមុនពេលលោកជំទាវហោះហើរទៅសហរដ្ឋអាមេរិកមកម្លេះ។ លោកជំទាវបន្តថាដើម្បីរួមចំណែកជួយដល់កងកម្លាំងខណៈដែលស្វាមីរបស់លោកជំទាវក៏ជាមន្ត្រីផ្កាយ2 ជាន់ខ្ពស់ក្នុងជួរប៉ូលីស ទើបភាគច្រើនលោកជំទាវផ្ដោតលើការជួយជាជែលលាងដៃតាមរដ្ឋបាលខណ្ឌ ដោយក្នុងពេលបន្តបន្ទាប់នឹងគ្រោងចែកទឹកអាល់់កុលនៅតាមអធិការស្រុក និងខេត្តដើម្បីឱ្យក្រុមសមត្ថកិច្ចទាំងនោះទទួលបាននូវការការពារខ្លួន។

ម្យ៉ាងមកពីលោកជំទាវមិនមានពេលគ្រប់គ្រាន់នៅក្នុងការចុះចែកដោយផ្ទាល់ផង ទើបលោកជំទាវផ្ដល់ជូនរដ្ឋបាលខណ្ឌ រដ្ឋបាលខេត្តជាជំនួស។ លោកជំទាវបន្ថែមថា កន្លងមកបានប្រគល់អំណោយជាជែលនិងសម្ភារៈបែបនេះអស់ប្រមាណជាង 10 ម៉ឺនដុល្លាររួចមកហើយ ខណៈដែលគម្រោងលើកនេះក៏អស់ជាង 10 ម៉ឺនដុល្លាម្ដងទៀត។

LEAVE A REPLY

Please enter your comment!
Please enter your name here