មកដឹងពីភាពតស៊ូក្នុងជីវភាពរបស់ រ៉េត សារីតា ទម្រាំនាងមានថ្ងៃឈរជើងលើវិថីសិល្បៈមួយនេះ

0

មហាជនជាច្រើនដែលឃើញពីភាព រឹងមាំរបស់ រ៉េត សារីតា និងភាពឡូយឆាយតែងតែគិតថា ប្រហែលជានាងជាកូនអ្នកគ្រាន់បើធូរធារ។ប៉ុន្តែនៅពេលដឹងពី ប្រវត្តិជីវិតនាងដែលបានទម្លាយចេញទើប ម្នាក់ៗអាណិតនាងដោយសារ មនុស្សម្នាក់នេះមានភាពអត់ធ្មត់មិនធម្មតាឡើយទំរាំហែលមកដល់ចំនុចនេះបាន។
បវរកញ្ញាចក្រវាឡលខ១ឆ្នាំ២០២០ រ៉េត សារីតា បានយកឈ្នះគេឯងដោយសារតែមានភាពឈ្លាស់វៃ ជាងគេទាំងចំណេះដឹង និងទេពកោសល្យ។គេឯងជាច្រើនសុទ្ឋតែស្មានថា បវរកញ្ញារូបនេះ ប្រាកដជារស់នៅក្នុងសភាពមួយគាប់ប្រសើរហើយមានឪពុកម្តាយផ្តល់ទ្រព្យអោយរៀន នៅសាលាថ្លៃៗដូចត្រកូលអភិជនមួយចំនួន។ម្ល៉ោះហើយទើបនាងអាចចេះចាំភាសាអង់គ្លេសយ៉ាងជំនាញ ភាសាបារាំង និងភាសាថៃ។ ផ្ទុយពីការយល់ឃើញនាងមានភាពលំបាកណាស់ នៅពេលតស៊ូតាំងពីនៅតូចដែល មិនដូចទៅនឹងអ្វីដែលបាននិយាយ និងយល់ឃើញនោះទេ។
រ៉េត សារីតា បានលើកឡើងថា នាងមិនមែនជាកូនអ្នកមានអ្វីលើសលុបដូចគេឡើយ។នាងជាក្មេងស្រីម្នាក់ដែលបាត់បង់ម្តាយតាំងពីអាយុ៦ឆ្នាំ រស់នៅតែជាមួយឪពុកដែលជាអតីតយោធាមើលថែកូន៣នាក់តែឯង។ ក្នុងចំណោមកូន៣នាក់មានតែនាងជាកូនបងទេដែលចាំមុខម្តាយបើប្អូនប្រុសៗវិញមិនស្គាល់។ម្តាយនាងចែកឋានទៅដោយជំងឺបេះដូង។នាងរៀនរស់ដោយការតស៊ូលំបាកបំផុត។ឪពុកមានតែទូន្មានថាអោយខិតខំរៀនគ្មានអ្វីចែកអោយទេ។ជាសំណាងធម្មជាតិរបស់នាងគឺចូលចិត្តការព្យាយាមតាំងចិត្តហើយធ្វើអោយបាន ។ឧបសគ្គទាំងនេះហើយដែលនាងយកឈ្នះបាន។ សារីតាដែលធ្លាប់នៅផ្ទះជួលបានលើកទៀតថា ភាសាអង់គ្លេសនាងមិនបានរៀនសាលាថ្លៃៗនោះទេគឺសាមញ្ញធម្មតា តែលើយើងខ្លួនឯង។មានពេល១នាងដាច់លុយគ្មានលុយបង់សាលាសុំសារភាពត្រង់ដល់ បងស្រី មាន សូនីតា ដែលស្គាល់គាត់បានគាត់ជួយចំនុចនេះចាំណាស់។ឯភាសាបារាំងដែលចេះគឺបានឪពុកធម៌ជាជនជាតិបារាំងជួយអោយរៀន នៅសាលាបារាំងបាន២ឆ្នាំ។ចំនុចទាំងនេះខ្ញុំមិនបាននិយាយអោយអ្នកណាដឹងនោះទេដោយសារ ចំណូលចិត្តមិនចង់អោយគេយល់ថាយើងទន់ខ្សោយ។នេះជាគម្រូមួយសម្រាប់បងប្អូនស្ត្រីទាំងឡាយត្រូវតែតស៊ូ ព្យាយាមយកឈ្នះលើជីវិតនិងឧបសគ្គ។

LEAVE A REPLY

Please enter your comment!
Please enter your name here