ជាតិ សុច្ចកា ផ្ញើរខ្លួនជិតមួយឆ្នាំនៅក្រៅប្រទេស

0

តារាចម្រៀង និងជាអតីត បេក្ខជនប្រឡងចម្រៀងX factor Cambodia ដ៍លេចធ្លោជាតិ សុច្ចកា បានបាត់ដំណឹងសូន្យឈឹងពី មហាជនដោយសារតែនាងត្រូវចេញទៅសម្តែងនៅប្រទេសអូស្ត្រាលី។ដំណើរចេញច្រៀងជាមួយ អេនឌី តែខាងប្រុសមកវិញនៅឡើយតារាតូចច្រឡឹងរូបនេះប៉ុណ្ណោះនៅស្ងាត់ដំណឹង ដោយនាងយកហេតុផលជាប់កូវីដនៅទីនោះមិនបានត្រឡប់វិញ។
ទោះជាយ៉ាងណា ស្រីស្អាតសុច្ចកា មិនឯកោឡើយ ព្រោះពេលនេះនាងមានប្រុសអូស្រា្ដលី ជាច្រើនចោមស្នេហ៍ហើយ ក្នុងនោះមានទាំងអ្នកចង់ធានាឲ្យនាងរស់នៅទីនោះរហូតផង។មានការលើកឡើងថា បើសិនជាមានអ្នកចង់អោយ នាងរស់នៅទីនោះមែននោះពិតជាឆ្អឹងអណ្តែតតែម្តងដែលវាសនាបានហែលឆ្លងរស់នៅទឹកដីសុីវិល័យដ៍ជឿនលឿនអ្នកណាក៏ប្រាថ្នា។លើសពីនេះហ្វេនៗដែលបាត់មុខនេះ មិនបាច់ឆ្ងល់ច្រើនទៀតទេសុច្ចកានៅអូស្ត្រាលី៩ខែមកហើយដោយ មិនដឹងថានាងវិលមកស្រុកខ្មែរប្រឡូកសិល្បៈវិញឬត្រូវបោះបង់ងាកមកច្រៀងនៅអូស្ត្រាលីរហូតទៅមុខទៀត។
ស្រីស្រស់ជាតិ សុច្ចកា បានផ្ញើខ្លួននៅអូស្រា្ដលី ជាង៩ខែហើយ បន្ទាប់ពីបានដឹកដៃលោកអែន ឌី ទៅច្រៀងរាំនៅទីនោះ តាំងពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ ហើយតាមគម្រោងពួកគេត្រូវសម្ដែង តែ១ខែប៉ុណ្ណោះ ប៉ុន្តែដោយសារផ្ទុះកូវីដ១៩ ទើបធ្វើឲ្យសុច្ចកា មិនហ៊ានវិលវិញ ខណៈដែលលោកអែន ឌី បានហោះមកមុននាងជាច្រើនខែមកហើយ។ប្រភពព័ត៌មានក៏បានឲ្យដឹងថា សុច្ចកា កំពុងពិចារណា ហើយថា តើនាងត្រូវយកប្ដីបុរសខ្មែរ នៅអូស្រ្ដាលី ហើយរស់នៅទីនោះរហូត ដោយមិនបាច់វិលវិញឬយ៉ាងណា ព្រោះថាពេលនេះនាងកំពុងតែមានមន្ដស្នេហ៍ខ្លាំងណាស់។

LEAVE A REPLY

Please enter your comment!
Please enter your name here