ក្រោយរងការរិះគន់បទ « រាំស្ទាយក្មេង​ » អ្នកនិពន្ធលោក សួន ពិសិដ្ឋចេញមុខបកស្រាយ

0

មហាជនក៏ដូចជាហេ្វនៗ មិនតិចនាក់នោះទេ មានការភ្ញាក់ផ្អើលនិង ទទួលបានការចាប់អារម្មណ៍ក្រោយពេលដែលយូរី ស្រាប់តែក្លាយជាតារាចម្រៀងនៅហង្សមាស។ អ្វីដែលប្លែកនឹង ជារឿងតាមដានថ្មីមួយទៀតគឺចម្រ់ងដែលនាងបំបែកទីផ្សារលើទ្រនំថ្មីហាក់មានភាពរិះគន់ខ្លះលើអ្នកស្តាប់ តែយ៉ាងណាក៏បានទម្លាយហេតុផលមកវិញពី សំណាក់អ្នកនិពន្ឋ សួន ពិសិដ្ឋ។

លោក សួន ពិសិដ្ឋ អ្នកនិពន្ធបទ « រាំស្ទាយក្មេង » ដែលច្រៀងដោយ​ យូរី​ និងទទួលការរិះគន់ពីមហាជនមួយចំនួនថាយកលំនាំបទ​​ baby shark។ លោក សួន ពិសិដ្ឋ បានចាត់ទុកការយល់ឃើញពីមហាជនពាក់ព័ន្ធបញ្ហាខាងលើនេះថា ជាការភាន់ច្រឡំ​​ ត្បិតបទ​ រាំស្ទាយក្មេង គឺត្រូវបានលោកនិពន្ធថ្មីទាំងអស់។ អ្នកនិពន្ធរូបនេះបានលើកឡើងតាមរយះការliveវីដេអូ​ តាមគណនេយ្យហ្វេសប៊ុកលោកថា​ ការលើកឡើងថាបទ រាំស្ទាយក្មេង​ ដូចទៅនឹងបទ baby shark នោះគឺមិនពិតឡើយ ព្រោះទាំងការនិពន្ធទំនុកច្រៀង និងភ្លេងគឺមិនដូចគ្នានោះឡើយ។ លោកបញ្ជាក់ថា លោកបាននិពន្ធបទ រាំស្ទាយក្មេង​នេះឡើង គឺបានពិភាក្សាគ្នារវាងលោកនិងយូរី​ ដោយផ្ទាល់ ដោយសារយូរី​ នាងមានបំណងចង់ផ្លាស់ប្តូរបរិយាកាស ក្នុងការបំពេញបំណងសម្រាប់ក្មេងៗ ដែលចំណុចនេះមានមហាជនមួយចំនួនអាចមិនទាន់យល់។លោក សួន ពិសិដ្ឋ បទរាំស្ទាយក្មេង នេះ​ស្តាប់ទៅស្រដៀងបទ​ baby shark ។

ប៉ុន្តែបទយូរីច្រៀងនេះគឺជាការនិពន្ធថ្មីទាំងស្រុង។លោក សួន ពិសិដ្ឋលោកទទួលស្គាល់នូវការរិះគន់​ ហើយលោកក៏បានអានរាល់ការរិះគន់របស់មហាជនផងដែរផងដែរ ខណះពេលលោកព្រមទទួលយកការរិះគន់ក្នុងន័យស្ថាបនា។ លោកបានស្នើសុំអោយមហានមួយចំនួនដែលបានរិះគន់ដោយពាក្យអសុរស និងពាក្យមិនសមរម្យអោយធ្វើការពិចារណាឡើងវិញ ព្រោះទាំងលោកដែលជាអ្នកនិពន្ធ​ និងយូរី​ ជាអ្នកច្រៀងនោះបានប្រឹងខ្លាំងទម្រាំសម្រេចបានបទមួយបទនេះឡើង។