ឈិត សុវណ្ណបញ្ញា កាន់តែហ៉ឺហារក្រោយស្ងាត់ទីផ្សារសិល្បៈ

0

មានការសោកស្តាយនៅពេល ដែលកញ្ញាឈិត សុវណ្ណបញ្ញា តារាធ្លាប់ក្រសោបពាក្យល្បីល្បាញនៅក្នុងពិភពសិល្បៈបែរជា ឈរទ្រឹងស្ងាត់គេឯងមិនដឹងជារឿងអ្វី។ បើទោះជានាងនៅតែផ្សារភ្ជាប់ជាមួយ ការងារសិល្បៈ តែ៣ឆ្នាំចុងក្រោយនេះស្ងប់មិនសូវលាន់ឭដូចអតីតកាល។ បើទោះជាទីផ្សាររបស់នាងហាក់ស្ងប់ស្ងាត់ ប៉ុន្តែគេ កត់សម្គាល់ថា តាំងពីដើរចេញពីហង្សមាស មក សុវណ្ណបញ្ញា កាន់តែមានជីវភាពហ៊ឺហាជាងមុន ព្រមទាំងជិះរថយន្ដទំនើបៗឆ្លាស់គ្នាជាញឹកញាប់ទៀតផង ដូចជា រថយន្ដ Range Rover និង LandcruiserV8 ជាដើម។

ឈិត សុវណ្ណបញ្ញា ដែលស្ពាយបង្វេចចេញពីហង្សមាស ទៅផ្ញើខ្លួនជាមួយទ្រនំថោន ជាង៣ឆ្នាំ ដោយសង្ឃឹមយ៉ាងមុតមាំថា ទ្រនំទី២នេះ នឹងធ្វើឲ្យនាងកាន់តែល្បីរន្ទឺថែមទៀតជាមិនខាន។ ជាការមើលឃើញបើទោះជា នៅផលិតកម្មថោនក្រុមការងារផលិតកម្ម បានជួយជម្រុញបទអោយច្រៀង និងនាំថតចម្រៀងលើទីតាំងល្អៗក៏ សន្ទុៈនៃការវាយបំបែកការទាក់ទាញខុសពីមុន។គេនៅតែជឿថា បញ្ញានឹងបន្តមានបទល្អច្រៀងតាមរយៈផលិតកម្មថោនជ្រើសរើសប៉ារ៉ូលណាខ្លឹមៗជូននាងដើម្បី អោយសមកេរ្តី៍ឈ្មោះ។
ប៉ុន្ដែក្ដីស្រម៉ៃនេះត្រូវបានរលាយបន្ដិចម្ដងៗ ព្រោះតែពេលនេះ​ សុវណ្ណបញ្ញា មិនត្រឹមតែមិនអាចធ្វើឲ្យទីផ្សារចម្រៀងរបស់នាងមានការប្រែប្រួលនោះទេ តែនាងកាន់តែប្រឈមភាពស្ងប់ស្ងាត់ជាងកាលនៅទ្រនំចាស់ទៅទៀត ដែលអាចនឹងពិបាកស្ដារមុខមាត់។ ហ្វេនៗដែល ចូលចិត្តអត្តចរិកនិងសំឡេងនាង គួរតែពិនិត្យហើយរើសចម្រៀងណាល្អៗអោយនាងច្រៀងក្រែងអាចផ្ទុះដូចមុនខ្លះ។

LEAVE A REPLY

Please enter your comment!
Please enter your name here