ពេជ្រ សូលីកា បង្ហាញសម្រស់ផូរផង់លើឆាកតន្ត្រីជាថ្មីក្រោយសម្រាលបុត្រ

0
- Advertisement Banner -

មានការចាប់អារម្មណ៍ម្តងទៀតហើយ នៅពេលដែលគេ បានឃើញវត្តមានពេជ្រ សូលីកា ឡើងបង្ហាញមុខលើឆាកតន្ត្រីហង្សមាស។នាងបានច្រៀងចម្រៀងបែប មនោសញ្ចេតាយ៉ាងពិរោះកាលពីយប់ថ្ងៃទី១៣ ធ្នូ ឆ្នាំ២០២០។អ្វីដែលគេមើលឃើញ គឺសម្រស់ឆោមរបស់នាងឃើញថា មានភាពស្អាតមើលមិនដឹងថាមានកូនឡើយ។

សូលីកា បានរងនូវវិបត្តិគ្រួសារមួយយ៉ាងធំដោយនាង បានសម្ងំមួយរយៈហើយបានពង្រឹងស្មារតីក្លាយជានារីរឹងមាំហើយហ៊ានប្រឈមការពិត។ មើលឃើញនូវបរិយាកាសនោះ ពេជ្រ សូលីកា ឃើញថាស្អាតគួរអោយគយគន់ ។ ការតុបតែងខ្លួនក៏មានភាពសុីវិល័យទាន់សម័យ។មុខផូរផង់ណែនហើយក្មេងជាងវៃ។ឯទឹកដមសំឡេង បានបន្លឺឡើងវិញក៏ពិរោះរណ្តំចាក់ដោតមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ។

បើទោះជានាងមានការសោកសៅរឿងរង្វង់គ្រួសារក៏នាងមិនអាចដើរចោលពីជំហ៊ានសិល្បៈទីដែលទទួលបានការគាំទ្រពីមហាជន។ម្ល៉ោះហើយសូលីកា ទទួលបាននូវការលើកទឹកចិត្តធំបំផុតនោះគឺការលួងពីស្វាមីដែលអាចជាជំហរអោយនាងរឹងមាំបានមួយទៀតជាចំណែកផ្សំគឺកូនរបស់នាងក៏ជាពន្លឺជីវិតអោយនាងបោះជំហ៊ានទៅមុខបន្តទៀតបាន។ សូលីកាក៏ជាដៃគូចម្រៀងដ៍សមគ្នាជាមួយនីកូ។ទើបគេឧស្សាហ៍ឃើញអ្នកទាំង២ចាប់ដៃគូគ្នាបំបែកទីផ្សាររហូតមានការគាំទ្រខ្លាំង។

LEAVE A REPLY

Please enter your comment!
Please enter your name here