តារាជើងចាស់លោកស្រី ញឹម សុខា ត្រូវបាន ស្រីអូនសម្រស់ធម្មជាតិ ទទួលចិញ្ចឹមពេញមួយជីវិត

0

កាលពីរសៀលថ្ងៃទី 11 ខែធ្នូ ឆ្នាំ 2020 មុននេះ តារាសម្ដែងជើងចាស់អ្នកស្រី ញឹម សុខា ត្រូវបានអ្នកនាង នួន ស៊ុន្ទរី ហៅ ស្រីអូន ដែលត្រូវបានគេស្គាល់ថាជាអគ្គនាយិកាក្រុមហ៊ុន សម្រស់ធម្មជាតិ បានអញ្ជើញឱ្យទៅជួបនៅការិយាល័យក្រុមហ៊ុនផ្ទាល់តែម្ដង។ បន្ទាប់ពីទទួលបានដំណឹងថាតួអង្គម្ដាយរូបនេះជួបទុក្ខលំបាកខ្វះលទ្ធភាពផ្គត់ផ្គង់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។

អ្វីដែលគួរឱ្យកត់សម្គាល់គឺ ស្រីអូនសម្រស់ធម្មជាតិ បានប្រកាសចិញ្ចឹមអ្នកស្រីអស់មួជីវិត ដោយរ៉ាប់រងទាំងថ្លៃចាយវាយ ការហូបចុក ផ្ទះជួលស្នាក់នៅផ្ទះជួល និងថ្លៃព្យាបាលជម្ងឺរជាដើម។ អ្នកនាងក៏បានប្រកាសទទួលយកលោកស្រីជាម្ដាយចិញ្ចឹម និងបានទទួលយកតួអង្គម្ដាយ3រូបផ្សេងទៀតជាម្ដាយចិញ្ចឹមបែបនេះដូចគ្នាផងដែរ ដូចជាអ្នកស្រី ប៊ុត ចាន់សោភ័ណ្ឌ ហៅ រ៉េតរ៉ូស, អ្នកស្រី អ៊ុម សក្កណា និងអ្នកស្រី សយ ណារីរ័ត្ន។

ពត៌មានលម្អិតនឹងមានផ្សាយជូនទស្សនានៅក្នុងកម្មវិធី ផ្ទះតារាTV

LEAVE A REPLY

Please enter your comment!
Please enter your name here