រ៉េត សារីតា បកស្រាយរឿងទទួលបានជ័យលាភី ក្រោយមានការិះគន់ពីកម្ពស់របស់នាងមិនសាកសម

0

 

    មានមតិជាច្រើនបានលើកឡើងពីកម្ពស់ របស់បវរកញ្ញាចក្រវាឡរ៉េត សារីតា ដែលហាក់ស្ទើរស្តង់ដារដោយធ្វើអោយ អ្នកខមមិនមួយចំនួនថាទាប យ៉ាងណានោះជាការយល់ឃើញប៉ុណ្ណោះ។សារីតា ទទួលបានតំណែងជាម្ចាស់ម្កុដរួចហើយ ក្រោយពេលដែលលក្ខខណ្ឌភាពឆ្លាតវៃតបតាមការ ចង់បានរបស់គណៈកម្មាការដាក់ពិន្ទុ។

      រ៉េត សារីតា បានបកស្រាយក្នុងកម្មវិធីមួយដោយនាងនិយាយថា «ទំរាំដាច់ចិត្តចូលមកប្រឡងនេះឃើញថា នាងបានសម្រេចចិត្ត ២ឆ្នាំព្យាយាមសិក្សាស្វែងយល់អំពីវិស័យបវរកញ្ញាចក្រវាឡនេះ អ្វីដែលនាងបារម្ភបើជាប់មិនអីនោះទេ តែបើប្រឡងធ្លាក់នោះប្រាកដជាមានគេថាដោយសារយើងក៏ជាអ្នកសិល្បៈមួយរូបដែរ»។ នាងថាកន្លងមកក្រោយពេលនាងជាប់គេនិយាយថាស្ទើរកម្ពស់ នាងក៏គិតចឹង ប៉ុន្តែអាចថាសមល្មមអោយតែយើងអាចធ្វើបាន ដាក់ការងារណាចេញមកយល់នោះជាអ្វីដែលគេមើលឃើញទៅវិញ»។ជារួមនាងមានការតាំងចិត្ត២ឆ្នាំដោយសាកល្បងប្រឡងបើឈ្នះនោះជាកិត្តិយសតែបើចាញ់គឺចាត់ទុកថាជាបទពិសោធន៍មួយ។

     រ៉េត សារីតា ចេះ៣ភាសា អង់គ្លេស បារាំង និងថៃ  ហើយនៅថ្ងៃអនាគតនាងចង់ក្លាយជាអ្នកដឹកនាំភាពយន្តដ៏បុិនប្រសព្វម្នាក់។ នាងក៏ជាពិធីការិនីដែលមាបទពិសោធន៍ច្រើនឆ្នាំ ឱកាសប្រឡងបវរកញ្ញាចក្រវាឡក្រៅពីជាម្ចាស់មកុដនាងបានពានរង្វាន់ឆ្នើមខាងសម្តែង និងពានខាងកិច្ចសម្ភាសន៍បានល្អជាងគេបំផុត។