ឆ្លងកាត់រឿងរ៉ាវជីវិតបែបនេះសោះទើប មាន សូនីតា ក្លាយជានារីរឹងមាំមកទល់សព្វថ្ងៃ

0

   មហាជនមានភាពក្តុកក្តួលជាខ្លាំងនៅពេលដឹងរឿងរ៉ាវរបស់ មាន សូនីតា កាលពីអតីតកាល កញ្ញាជួបរឿងកម្សត់ៗជាច្រើនក្នុងនាមជាក្មេងស្រីតូចម្នាក់ដែលប្រឈមរឿងធំៗ។ គេឯងពិតជាភ្ញាក់ផ្អើលដែលបានជ្រាបដោយ សារតែនាងឃើញតែមានភាពរីករាយញញឹមក្នុងជីវិតជាតារា។

     មាន សូនីតា បានបរិយាយទាំងអួលដើមកយំយែកថា នាងនៅពីតូចគឺមិនស្រណុកនោះទេគ្រួសារបែកបាក់គ្នា។រវាងម៉ាក់និងប៉ានាងបែកបាក់គ្នា។ នាងត្រូវទៅនៅជាមួយម្តាយហើយគាត់ជាអ្នកមើលថែរ ដើម្បីជីវភាពម្តាយនាងត្រូវចេញទៅធ្វើការតាមខេត្តដូរពីខេត្តមួយទៅខេត្តមួយ។អ្វីដែលប្រឈមគឺការរៀនរបស់នាងគឺលំបាកទើបផ្ញើនៅជាមួយម្តាយមីង។ប៉ុន្តែនៅជាមួយម្តាយមីងគឺមិនដិតដល់ពេកដែរនាងចាំបានកាលអាយុ៥ឆ្នាំរស់នៅខេត្តសៀមរាបម៉ាក់ក្រងសក់ទៅរៀនហើយដាក់ម្ហូបអោយញាំមិនទំលាប់ចាយលុយ។រូបភាពនោះបានតែមួយរយៈប៉ុណ្ណោះ។ក្រោយមកដូរមកនៅជាមួយម្តាយមីងគឺត្រូវរៀបចំខ្លួនឯងទាំងស្រុង។បើបកក្រោយវិញគឺសុំនៅអោយបានកក់ក្តៅជាមួយម្តាយនេះជាបំណងរបស់នាង។បច្ខុប្បន្នម្តាយនាងនៅជាមួយនាងហើយគាត់ឃើញយើងតស៊ូគាត់អាណិតយើងលើកទឹកចិត្តរហូត។

    តាមរយៈការរំលឹកនេះ អាចជាការបង្ហាញនូវភាពរឹងមាំរបស់ស្ត្រីហើយចេះតស៊ូប្រយុទ្ឋប្រឆាំងជាមួយឧបសគ្គ។សព្វថ្ងៃនេះមាន សូនីតាកំពុងក្លាយជាតារាសម្តែងដ៍ជោគជ័យហើយទទួលបានការគាំទ្រខ្លាំង។ពិតជាមិននឹកដល់ជីវិតមនុស្សម្នាក់ៗមានសភាពខុសៗគ្នាឃើញងារជាតារាតែកម្សត់ពីអតីតកាលមិនធម្មតា។នេះជាជីវិតមួយបែបៗម្នាក់លើលោកនេះអ្វីក៏ឃើញ។

LEAVE A REPLY

Please enter your comment!
Please enter your name here