កូនប្រុសទាំងបីរបស់ ព្រាប សុវត្ថិ អាចនឹងទៅតាមឪពុកទេ?

0

 

  សំណួរដេញដោលជាច្រើនបានកើតឡើងតាំងពីព្រាប់ សុវត្ថិលាឈប់ពីតារាចម្រៀងនៅហង្សមាសក្រោយរួមរស់អស់ពេល២៣ឆ្នាំ។សំណួរបានលើកឡើងថា ចុះកូនគាត់បែបណានៅពេលម្ខាងនៅទីនោះម្ខាងនៅកន្លែងនេះ។ លើសពីនេះមានការម៉ៃថា ទុកអោយស្ងប់សិនមិនយូរទេអាចកូនទាំង៣ទៅតាមឪពុក នេះជាអ្វីដែលក្លាយជាចម្ងល់រាល់ថ្ងៃពីមជ្ឈដ្ឋានមហាជន។

     យ៉ាងណា ក្រោយព្រាប សុវត្ថិ អស់និស្ស័យជាមួយហង្សមាស នេះ កូនប្រុសទាំង៣របស់លោក គឺសុវត្ថិ មុនីនាថ, សុវត្ថិ មុនីនាគ និងសុវត្ថិ សិរីវុឌ្ឍ គឺនៅតែបន្ដរច្រៀងនៅហង្សមាស ដដែល ដោយពួកគេមិនទាន់ស្ពាយបង្វេចចេញពីហង្សមាស ទៅតាមឪពុករបស់គេនៅ Galaxy នោះទេ ព្រោះតែកុងត្រាមិនទាន់ផុត។ សំណួរដែលមហាជនចង់ដឹងថា តើក្រោយព្រាប សុវត្ថិ ទៅចូល Galaxy ដោយទុកឲ្យកូនប្រុសទាំង៣ នៅច្រៀងហង្សមាស ថៅកែផលិតកម្មធំនេះនៅតែយកចិត្តទុកដាក់ ឬលើកស្ទួយពួកគេដែរឬទេ? ឬមួយក៏ឪពុកចេញហើយ ថៅកែអស់អារម្មណ៍លើកស្ទួយកូនទាំង៣?។ យើងពិតជាមិនទាន់ហ៊ានសន្និដ្ឋានបែបណានោះទេចំពោះវាសនារបស់កូន ព្រាប សុវត្ថិទាំង៣នៅកន្លែងល្បីឈ្មោះហើយសម្បូរធនធាន។ ប្រសិនបើមានសមត្ថភាពពិតគឺនៅតែអាចឆក់ចិត្តនោះឱកាសមើលឃើញនៅតែមានប៉ុន្តែប្រសិនបើមិនមានការទាក់ទាញនោះជារឿងមួយបារម្មណ៍ដែលអាចប្រឈម។

    ប៉ុន្ដែអ្នករៀបចំកម្មវិធីប្រគំតន្រ្ដីម្នាក់ បានអះអាងថា ព្រាប សុវត្ថិ ចេញពីហង្សមាស នេះ​ក៏ជាការបើកផ្លូវឲ្យកូនៗរបស់លោកនៅហង្សមាស ស្ទុះឡើងដែរ អីចឹងលោកមិនជឿថា កូនៗទាំង៣ ចង់ចេញពីហង្សមាស ទៅច្រៀងនៅ Galaxy ប្រជែងជាមួយឪពុករបស់ពួកគេនោះទេអ្វីៗនឹងកាត់ក្តីតាមរយៈពេលវេលាជាអ្នកសម្រេច។

LEAVE A REPLY

Please enter your comment!
Please enter your name here