ក្រៅពីក្រើនរំឮកឱ្យរក្សាអនាម័យ មាស សុខសោភា ក៏ជួយបន់ស្រន់មុខប្រាសាទនាគព័ន្ធ ឱ្យប្រជាជនខ្មែរជៀសផុតពីវីរុសចង្រៃកូវីដ១៩

0

រលកទី៣នៃ បញ្ហាជំងឺកូវីដ១៩ បានបង្ហាញនូវភាពតឹងតែងសម្បើមណាស់សម្រាប់ពកលរដ្ឋកម្ពុជា។រលកនេះបានបង្អាក់ដំណើរប្រកបមុខរបរ របស់ប្រជាជនយើងគ្រប់ផ្នែកមិនថាទីណាកន្លែងណាត្រូវផ្អាក។ ចំពោះ កំពូលតារាចម្រៀងមាស សុខសោភាវិញ បានអោយគេឃើញថានាងពិតជាគិតគូដល់កជនរួមជាតិហើយបន់ស្រន់ដល់បារមីប្រាសាទសាកសិទ្ធឋខ្មែរអោយជួយថែរក្សាទៀតផង ដែលនេះចាត់ទុកថាកំពូលតារាចម្រៀងរូបនេះក៏មានជំនឿលើវត្ថុសាកសិទ្ធពិសេសនោះគឺការបន់ស្រន់ដែលជាអបិយជំនឿរបស់ព្រះពុទ្ធសាសនាយើងផងដែរ។

ជាមួយនឹងរូបថតនៃការអុជធូបបួងសួងផងនោះ អ្នកនាង មាស សុខសោភា បានបញ្ជាក់ឲ្យដឹងលម្អិតផងដែរថា «ថ្ងៃនេះនាងខ្ញុំបានមកលេងនៅប្រាសាទនាគព័ន្ធ ដែលជាមន្ទីរពេទ្យនិងកន្លែងផលិតឱសថបុរាណកាលពីសម័យអង្គរ ។ នាងខ្ញុំសូមបួងសួងអោយប្រជាពលរដ្ធខ្មែរទាំងអស់ជៀសផុតពីជំងឺ កូវីត19 និងអ្នកជំងឺដែលកំពុងសម្រាកនៅមន្ទីរពេទ្យសូមអោយឆាប់ជាគ្រប់ៗគ្នា» ។ កញ្ញាក៏រមែងក្រើនរំឮកដល់មនុស្សគ្រប់រូបចេះថែរទាំសុខភា ថែរក្សាអនាម័យ រក្សាគម្លៀត និងលាងដៃបាញ់អាល់កុលសម្លាប់មេរោគឱ្យបានញឹកញាប់ងដែរ។

យោងតាមប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលចុះថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០២០ អំពីស្ថានភាពកូវីដ ១៩ នៅកម្ពុជាបានឲ្យដឹងថា នៅកម្ពុជាចំនួនអ្នកកើតកូវីដ ១៩ គឺមានសរុបចំនួន ៣២៦ នាក់ ក្នុងនោះអ្នកទទួលបានការព្យាបាលជាសះស្បើយពីកូវីដ ១៩ គឺមានចំនួនដល់ទៅ ៣០៤ នាក់ទូទាំងប្រទេស និងអ្នកស្លាប់គឺគ្មាន យើងរំពឹងថា រលកមួយនេះនឹង ថមថយហើយវិលមករកបរិយាកាសប្រសើរឡើងវិញយ៉ាងឆាប់ដើម្បីអោយអ្វីៗគ្រប់ផ្នែកទទួលបានដំណើរប្រក្រតីឡើងវិញ។

LEAVE A REPLY

Please enter your comment!
Please enter your name here