ឌួង ហ្សូរីដា ទម្លាយជំហរក្នុងអាជីពសិល្បៈខ្លះៗក្រោយសម្រុកពង្រឹងផ្នែកមុខជំនួញ

0

ឌួង ហ្សូរីដា ជាអតីតពិធីការិនីមួយរូបដែលពញកែហើយអាចយល់ការងារបានយ៉ាងល្អមិនអោយម្ចាស់កម្មវិធីព្រួយចិត្ត។កញ្ញក៏ជាពិធីការិនីប្រចាំកញ្ចក់ទូរទស្សន៍ច្រើនប៉ុស្តី៍ផងដែរ។បើទោះជាត្រូវឆ្ងាយពីសិល្បៈដកថយដើម្បីមើលថែរបរជំនួញដែលរីកដុះដាលក៏ ហ្សូរីដានៅតែឆ្លៀតបង្ហើបថាសិល្បៈប្រហែលនៅតែផ្នែកនិយាយមួយទេអាចបន្សល់ទុក។

ដោយឡែក កាលពីពេលថ្មីៗនេះតារា ស្រី រូបនេះបានបង្អួតសម្រស់នៅក្នុងឈុត បែប ពិតជាប្លែកនិងស្រស់ស្អាតមាន ភាព ទាក់ទាញខ្លាំងមិនចាញ់តារាស្រករ ក្រោយ ប៉ុន្មានឡើយដែលតែងតែតុបតែងខ្លួនបែប បុរាណនោះទេបើទោះជាមានអាយុកាន់តែ ច្រើនក៏ដោយ កញ្ញានៅតែរក្សាបាននូវសម្រស់ស្អាតក្មេងជាងវ័យពិសេសជាមួយស្នាមញញឹមដ៍ទាក់ទាញ។ ឌួង ហ្សូរីដា និយាយថាពិធីករិនីគឺនៅតែប្រកាន់យកតែជាកម្មវិធីបែបមនុស្សធម៌លក្ខណៈសង្គមគឺអាចទទួលដូចពីមុន ព្រោះការងារសង្គមអាចនិយាយបានថាជាចំណូលចិត្តផងដែរ ក្រៅពីនេះមិនមែនមិនចង់ទទួលតែតាមកាលៈទេសៈដោយសារអត់ពេលសិល្បៈខណៈរបរមុខជំនួញរីកច្រើនដែលត្រូវចំណាយពេលគ្រប់គ្រង។

ស្ថិតនៅ ក្នុងវ័យដែលកំពុងតែគិតគូរឿង ជីវិត គ្រួសារក៏ប៉ុន្តែឌួង ហ្សូរីដាហាក់មិន ទាន់ គិតគូរនៅឡើយពីការរៀបចំសាង អនាគតគ្រួសារទៅ វិញបែរជាចាប់យកការពង្រឹងនូវមុខជំនួញរបស់នាងជាច្រើន នៅក្នុងដៃនាពេលបច្ចុប្បន្ននេះ។ វ័យចូល៣៧ឆ្នាំ ហ្សូរីដា ចំណាយពេលវេលាដើម្បីយិតយោងគ្រួសារអោយត្រដែតមិនខ្វល់ពីខ្លួនឯង។នាងជាបង្គោលដ៍រឹងមាំហើយអ្នកម្តាយរបស់កញ្ញាស្រឡាញ់នាងណាស់ដើម្បីគ្រួសារនិងជារៀមច្បងគេតស៊ូជួយអ្នកផ្ទះមិនដកថយគ្រាម្តាយមេម៉ាយម្នាក់ដែរនោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here