អាលីហ្សា នៅតែកក់ក្ដៅទោះសម្រាលកូនដំបូងគ្មានស្វាមីនៅជិត

0

មកទល់ពេលនេះអាលីហ្សាបាន សម្រាលកូនច្រើនសប្តាហ៍មកហើយដោយទទួលបានលទ្ឋផលល្អទាំងកូននិងម្តាយ កាលពីថ្ងៃទី ២៩ ខែសីហា មុននេះ។ បើងាកមកមើលសម្រស់អាលីហ្សាវិញឃើញថាឡើងសាច់ឡើងឈាមធាត់ជាងមុន។ម្ល៉ោះហើយទើបតម្រូវអោយនាងហាត់ប្រាណអោយស្រកគីឡូមកវិញដូចដើមព្រោះធ្លាប់ជាស្រីស្អាតម្នាក់ដែរ។ទោះជាយ៉ាងណា អាលីហ្សា​បញ្ជាក់ថា មិនតូចចិត្តតូចថ្លើមដោយសារតែសម្រាលកូនដំបូង គ្មានប្ដីនៅក្បែរនោះឡើយ ព្រោះតែប្ដីចង់មកណាស់ តែមកមិនកើត ព្រោះកូវីដ-១៩ ។ នាងថា គ្មានគម្រោងទៅជួបប្ដីនៅអាមេរិកទេ ប៉ុន្ដែប្ដីនាង លោកលីឃាំង នឹងចុះមកជួបប្រពន្ធកូន នៅពេលដែលស្ថានភាពកូវីដ-១៩ ស្ងប់ស្ងាត់ទៅវិញនាពេលខាងមុខនោះ។

តារាសម្តែងអាលីហ្សាបានបែកប្ដីជាច្រើនខែមកហើយ ដោយសារតែកូវីដ-១៩ ទើបលោកសូ លីឃាំង ដែលជាអាណិកជនខ្មែរ មកពីអាមេរិក នោះ មិនអាចមកមើលថែនាងបាន ធ្វើឲ្យអាលីហ្សា សម្រាលកូនតែម្នាក់ឯង។ អ្វីដែលនាងកក់ក្តៅគឺជីវិតប្តីប្រពន្ធនាងនៅតែមានភាពល្អប្រសើរគួរអោយជឿជាក់ហើយរសាយជំងឺកូវីដ នាងនឹងទៅអាមេរិកសាងជីវិតថ្មី។

អាលីហ្សា បន្ថែមថា ទោះជាគីឡូមិនទាន់ស្រកដូចចិត្តស្រលាញ់ក្ដី ប៉ុន្ដែនាងមិនបាម្ភច្រើនខ្លាចប្ដីលែងស្រលាញ់នោះទេ ព្រោះពេលខាងមុខនេះ នាងត្រូវតែសម្រករាងឲ្យបានគីឡូស្អាតវិញ ដើម្បីកុំឲ្យប្រែទៅជាមនុស្សផ្សេងដូចពេលនេះទៀត៕ចំពោះការងារសិល្បៈអាលីហ្សាបាន ប្រកាសផ្អាកហើយដោយរង់ចាំដំណើរទៅនាយសមុទ្រ។នាងមានតែការនឹករលឹកហើយសល់តែអនុស្សាវរីយ៍ព្រោះពេលនេះមានប្តីមានកូនមើលថែរដើម្បីសុភមង្គលជីវិតថ្មី។