នៅពីក្រោយភាពស្រស់ស្អាតរបស់ សំណាង អេលីណា តាមពិតជាស្នាដៃរបស់ក្មេងប្រុសម្នាក់នេះសោះ

0

រាត្រីប្រឡងកញ្ញាឯកចក្កវាឡ២០២០ Miss Universe Cambodia 2020 បានបង្ហាញអោយមានការចាប់អារម្មណ៍ពេញផ្ទៃប្រទេស។ពិសេសគេក៏ភ្ញាក់ផ្អើលលើម្ចាស់មកុដរដូលកាលថ្មីដែលបានឈ្នះប្រកបដោយសមត្ថភាព។ ក្នុងទៀតសោត កញ្ញា សំណាង អេលីណា ជាម្ចាស់មកុដឆ្នាំ២០១៩ បានបង្ហាញខ្លួនវគ្គចុងក្រោយលាមហាជន អ្វីដែលនាងមិនភ្លេចការជួយជ្រោមជ្រែងពិសេសថែមទាំងទម្លាយឈ្មោះអ្នកផាត់មុខម្នាក់ដែលរមែងជួយរុញអោយនាងលេចសម្រស់ផូរផង់និង ចាំជួយកែលម្អដល់នាងជារៀងរហូតមក។

លោកផានិត ជាជាងផាត់មុខដ៍មានជំនាញច្បាស់លាស់ម្នាក់ដែលបានវាយលុយភាពទាក់ទាញលើការងារផាត់មុខអោយអតិថិជន និងតារាមួយចំនួន។មានទេពកោសល្យនិងភាពច្បាស់ការណ៍នេះហើយបានរុញ អោយអ្នកផាត់មុខដ៍ចំណានរូបនេះ ត្រូវ បវរកញ្ញាចក្កវាឡសំណាង អេលីណាលើកសរសើរចំពិធីប្រកួតរកតំណែងថ្មី។ម្ល៉ោះហើយគេឯងមានការចាប់អារម្មណ៏មិនតិចអ្នកនោះទេ។ព្រោះសំណាង អេលីណា ការផាត់មុខរបស់នាង នារាត្រីលាមកុដហើយផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ឃើញថានាងស្អាតណាស់។ដែលបញ្ជាក់ថាទឹកដៃផាត់មុខរបស់ លោកផានិតនេះពិតជាមិនអន់ហើយអាចច្នៃតាមការស្នើចង់បានរបៀបណាក៏បាន។

យ៉ាងណាលោកផានិត នៅតែព្យាយាមរិះរកគន្លឹះថ្មីបន្ថែមទៀតដើម្បីច្នៃការផាត់មុខអោយដើរទាន់តម្រូវការសង្គមពីមួយឆ្នាំទៅមួយឆ្នាំ។ជាពិសេសសម្រាប់អ្នកដែលស្រឡាញ់មុខរបរផាត់មុខអាចជ្រើសរើសគ្រូដែលមានជំនាញពិតដើម្បីមានភាពងាយស្រួលបំភ្លឺការពន្យល់។

LEAVE A REPLY

Please enter your comment!
Please enter your name here