កម្ពុជារកឃើញម្ចាស់ម្កុដកញ្ញាឯកចក្រវាឡដ៏សាកសមប្រចាំឆ្នាំ 2020

0

ការប្រកួតបវរកញ្ញាចក្រវាឡ បានឈានដល់វគ្គផ្តាច់ព្រ័ត្រហើយកាលពីយប់ថ្ងៃទី២៦វិច្ឆិកា ឆ្នាំ២០២០។ កញ្ញាៗដ៍ស្រស់សោភា ចំនួន២០រូបត្រូវបានជ្រើសរើស អោយប្រជែងគ្នាដើម្បីលើកមកុដMiss Universe Cambodia ២០២០។ ក្នុងចំណោមនោះ កញ្ញា រ៉េត សារីតា ពាក់ស្លាកលេខ១៨ បាញ់ឆ្ពោះការចាប់អារម្មណ៍គួរសមក្រោយពេលឃើញទេពកោសល្យសម្តែង។និងនៅទីបំផុត នាងបានគ្រងម្កុដឈ្នះគេធ្វើអោយកាន់តែកក្រើក។

បើនិយាយពីរ៉េត សារីតា វិញនាង អាចនិយាយភាសាអង់គ្លេសបានយ៉ាងជំនាញតុងបែបបរទេស ដោយសារតែនាងចប់បរិញ្ញាបត្រផ្នែកភាសាអង់គ្លេស។ នាងក្លាយជាពិធីការិនីច្រើនឆ្នាំមកហើយ ដោយបានបង្ហាញខ្លួនដំណើរការកម្មវិធីភាគច្រើន ជាកម្មវិធីធំៗ ដែលចូលរួមដោយជនបរទេស។ នាងក៏ចេះភសាបារាំងបានយ៉ាងស្ទាត់ និងភាសាថៃមួយចំនួនទៀត សារីតាក៏អាចសម្តែងបានហើយធ្លាប់មានប្រវត្តិចូលរួមសម្តែងដោយស្នាដៃរឿងនាងបាន ដាក់ប្រកួតនៅក្នុងមហោស្រពភាពយន្តថ្នាក់ជាតិ។ បើនិយាយរឿងសម្រស់វិញ សារីតា មានរូបឆោមក៏ទាក់ចិត្តស្នាមញញឹម សមបវរកញ្ញា ដំណើរដើរក៏ល្អ និងឆ្លាតវៃមិនអន់។

ការប្រកួតវគ្គផ្តាច់ព្រត្រ័ នឹងធ្វើឡើងនៅថ្ងៃទី២៦ វិច្ឆិកា ឆ្នាំ២០២០ នាស្ថានីយ៍ទូរទស្សន៍បាយ័នស្ទឹងមានជ័យ។ ស្រីស្អាតទាំង២០រូបនេះសុទ្ឋតែមានភាពក្លាហានធ្វើការបំពេញតួនាទីបានយ៉ាងល្អបំផុត។ពិសេសចំណេះដឹងខាងភសាអង់គ្លេសម្នាក់ៗឡើងនិយាយលើឆាកបានយ៉ាងប្រសើរបំផុតហើយខ្លាំងៗដែលអោយគេមើលឃើញថាកូនខ្មែរឥឡូវមិនអន់ឡើយ។

រ៉េត សារីតា ក្រៅពីឈ្នះម្កុដនាងក៏ឈ្នះការប្រឡងសមត្ថភាពបានល្អជាងគេដោយ បង្ហាញជាឈុតប្រកួតក្បាច់គុនល្បុក្កតោយ៉ាងស្វាហាប់។ចំណាត់ថ្នាក់លេខ២ បានទៅលើកញ្ញាឈុន រក្សាពាក់ស្លាកលេខ៨ លេខ៣បានទៅលើកញ្ញា ឌី សុរៈក្ខិតា ស្លាកលេខ៩ លេខ៤បានទៅលើ កញ្ញានេត រក្សាស្លាកលេខ២ និងលេខ៥ បានទៅលើសួន ពិសីស្លាកលេខ១៤។

LEAVE A REPLY

Please enter your comment!
Please enter your name here