ម្ចាស់ក្រុមហ៊ុន Nk Monika បរិច្ចាគផ្ទួនៗជួយដល់អង្គការកុមារកំព្រាមួយកន្លែងនៅខេត្តសៀមរាប

0

អតីតតារាចម្រៀងស្រីបចាំផលិតកម្ម Rock និងត្រូវបានគេស្គាល់ថាជាអ្នកលក់អនឡាញដ៏ល្បី ព្រមទាំងជាម្ចាស់ក្រុមហ៊ុន Nk Monika Beauty Trending Co.Ltd តែងតែចូលរួមនៅក្នុងសកម្មភាពមនុស្សធម៌មិនដែលដាច់។ ហើយថ្មីៗនេះផងដែរអ្នកនាង និងស្វាមីក៏បាននាំយកថវិការផ្ទួនៗគ្នាមួយចំនួនដើម្បីចូលរួមឧបត្ថមដល់មណ្ឌលកុមារកំព្រាមួយកន្លែងនៅខេត្តសៀមរាប តាមរយៈលោកជំទាវ ហ៊ុន ស៉ីណាត។

យោងតាមហ្វេសបុកលោកជំទាវហ៊ុន ស៊ីណាត ប្អូនលោកនាយរដ្ឋមន្រ្ដីបានបង្ហោះពីសកម្មភាពអតីតតារាចម្រៀង អ្នកនាងម៉ូលីកា បានឧបត្ថម្ភនូវថវិការចំនួន៥០០ដុល្លាបន្ថែមទៀតដល់អង្គការសប្បុរសធ័មកម្ពុជកុលបុត្រ កាលពីថ្ងៃទី២៤ខែវិច្ឆិការឆ្នាំ២០២០ បន្ទាប់ពីម្ចាស់ក្រុមហ៊ុន រូបនេះបានបរិច្ចាគនូវប្រាក់ចំនួន១០០០ដុល្លារួចមកហើយដល់អង្គការនេះកាលពីថ្ងៃទី៣ខែវិច្ឆិការឆ្នាំ២០២០ ពោលគឺរំលងទើបតែបាន៣សប្ដាហ៍ប៉ុណ្ណោះម៉ូលីកា ក៍នាំស្វាមីលោកហុង ម៉ានុណ និងបីកូនស្រីទៅជួបលោកជំទាវហ៊ុន ស៊ីណាត ដើម្បីផ្ដល់ថវិការជួយដល់អង្គការមួយនេះ ថែមទៀត។

នៅលើហ្វេសបុកលោកជំទាវហ៊ុន ស៊ីណាត បានបង្ហោះសារថា”តាងនាមកូនស្រីនឹម វណ្ណៈ ប្រធានអង្គការសប្បុរសធ័មកម្ពុជកុលបុត្រ សូមថ្លែងអំណរគុណដល់កូនអឿន ម៉ូលីកា និងកូនហុង ម៉ានុណ ដែលបានជួយថវិការ៥០០ដុល្លា ដល់កុមារកំព្រាដែលស្ថិតនៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប។សូមជូនពរកូនទាំងពីរសូមឲ្យមានសេចក្ដីសុខពេញមួយជីវិត”។

នេះជាសកម្មភាពសប្បុរសធម៌មួយទៀតរបស់ម៉ូលីកា ខណៈដែលមុននេះនាងក៍បានបរិច្ចាគនូវថវិការចូលរួមជាមួយរដ្ឋាភិបាលដើម្បីទប់ស្កាត់កូវីដ១៩ និងជនរងគ្រោះទឹកជំនន់ផងដែរ។ដោយឡែកការផ្ដល់ថវិការជាបន្ដរបន្ទាប់ដល់កុមារកំព្រាដល់អង្គការនៅខេត្តសៀមរាបនោះតាមព័តមានថាម៉ូលីកា បានយល់ច្បាស់ពីការលំបាករបស់ពួកគេព្រោះនាងក៍ធ្លាប់ជាក្មេងកំព្រាដែរ ហេតុនេះហើយទោះជាមានជីវភាពធូធារយ៉ាងណាក៍នាងមិនដែលភ្លេចពីអតីតកាលឡើយទើបពេលនេះនាងបានចេញមុខធ្វើការងារសប្បុរសធ័មជាហូហែរទៅតាមលទ្ធភាពដែលអាចធ្វើបានដែលសកម្មភាពបែបនេះត្រូវបានមហាជនជាច្រើនបានសម្ដែងការគាំទ្រនូវទឹកចិត្តរបស់អតីតអ្នកចម្រៀងនៅផលិតកម្មRock ដែលពេលនេះកំពុងតែជោគជ័យក្នុងអាវីកម្មតាមOnline៕