នី មុនីនាថ ធ្វើអោយហ្វេនច្រឡំមិនតិចនោះទេក្រោយដើរចែកសំបុត្រការ

0

តារាសម្តែង នី មុនីនាថបានធ្វើអោយគេឯង មានភាពភ្ញាក់អារម្មណ៍មិនតិចនាក់នោះទេនៅពេល នាងស្រាប់តែដើរចែកសំបុត្រការ។ស្របពេលដែលនាងទើបប្រកាសរឿង មានស្នេហាថ្មីផងនោះ អ្នកណាៗក៏ផ្អើលនាងការ។ប៉ុន្តែនោះជាការយល់ ច្រឡំមួយប៉ុណ្ណោះ។
ទោះជាយ៉ាងណា នី មុនីនាថ បានប្រាប់ភ្ញៀវទាំងអស់ថា​មង្គលការដែលធ្វើនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅភោជនីយដ្ឋានសេវេនប្រាយ ឃីង នោះ មិនមែនរូបនាងធ្វើជាកូនក្រមុំផ្ទាល់នោះទេ។ នាងថា ប្អូនស្រីរបស់នាងរៀបការប្ដីនៅថ្ងៃនោះ ហើយក្នុងនាមនាងជាបងស្រី ត្រូវតែហៅមិត្តភក្ដិឲ្យចូលរួម។​ មុនីនាថ ប្រាប់មិត្តភក្ដិថា នាងមិនទាន់ចង់រៀបការឆាប់ៗនេះទេ ពោលគឺឲ្យប្អូនយកប្ដីមុនចុះ។
នី មុនីនាថ បានត្រឡប់មករកភាពប្រសើរផ្លូវចិត្តមកវិញ សាជាថ្មីកក្រោយពេលខកបំណងស្នេហាទី១។នាងត្រូវរស់នៅជាមួយការឈឺចាប់ហើយតាំងស្មារតីខ្ពស់ដើម្បីតស៊ូ។ចុងក្រោយជីវិតនាង បានត្រឡប់មកជាថ្មីដោយបានកសាងស្នាដៃថតភាពយន្តភាគជាតួឯកបានប៉ុន្មានរឿងបន្តទៀត។

LEAVE A REPLY

Please enter your comment!
Please enter your name here