ញាក់សាច់ទើសភ្នែកឃើញប្ដី Share រូបរថយន្តច្រើនពេក តារាអនឡាញ ម៉ូលីកា កាដូរឱ្យស្វាមីរថយន្តទំនើបFord មួយគ្រឿងភ្លាម

0

ពិតជាគួរឱ្យភ្ញាក់ផ្អើលក្រោយតារាអនឡាញល្បីឈ្មោះអ្នកនាង ម៉ូលីកា កាន់តែបង្ហាញភាពផ្អែមល្ហែមកាន់តែខ្លាំងឡើងៗបន្ទាប់ពីមានការប៉ះទង្គិចស្នេហារហូតឈានដល់ការចង់លែងលះ។ ក្រោយត្រឡប់មកជួបជុំគ្នាសារជាថ្មីគេឃើញប្ដីបហពន្ធមួយគូនេះកាន់តែផ្អែមល្ហែមទ្វេរដង មិនតែប៉ុណ្ណោះថ្មីៗនេះគេឃើញអ្នកទាំងពីរទិញកាដូមានតម្លៃជូនគ្នាទៅវិញទៅមក ហើយមុននេះផងដែរ អ្ននាងម៉ូលីកា បានទិញកាដូជូនស្វាមីនូវរថយន្ត Ford សេរីថ្មីស៊ូប្រាយស៍ប្ដីឡើងស្រក់ទឹភ្នែកផងដែរ។

យោងតាមវីដេអូបង្ហោះលើផេកផ្លូវការរបស់អ្នកនាងបានបង្ហាញថា តារាអនឡាញ ម៉ូលីកា បានទិញរថយន្ដទំនើបម៉ាកFord ស៊េរីឆ្នាំ២០២០ ដ៍ថ្មីសន្លាងព័ណសតម្លៃ១២៨០០០ដុល្លាជូនស្វាមីរបស់នាង កាលពីល្ងាចថ្ងៃទី២៣ខែវិច្ឆិការឆ្នាំ២០២០ ដែលធ្វើឲ្យហ្វេន ហ្វេន របស់នាងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលនេះបង្ហាញថាជីវភាពរបស់នាងកាន់តែធូធារមួយកម្រិតទៀត បើទោះជាមុននេះកូវីដ១៩ ធ្វើឲ្យអាជីវកម្មមួយចំនួនប្រឈមបញ្ហាក្ដី ប៉ុន្ដែរថៅកែស្រីហាងNk Molika Beauty Trending Co.Ltd រូបនេះនៅតែតំណើរការមុខរបររបស់ខ្លួនដូចប្រកតី។

ម៉ូលីកា បានថ្លែងសារថា”ឡាននេះបានមកពីកាលក់ផលិតផលសម្រក អូនគ្មានអីច្រើនឲ្យប្ដីទេ គ្រាន់តែអូនបានបំពេញ បំណងប្ដី ឃើញប្ដីShare Mo Lika ឡានហ្នឹងរាល់ថ្ងៃ ហើយប្រពន្ធដើររកពេញភ្នំពេញអស់ហើយ គ្មានព័ណខ្មៅដែលប្ដីចង់បានទេ សល់តែព័ណសមួយហ្នឹង ទើបខំទិញទាំងយប់មកSurprise ប្ដី”។ដោយឡែកស្វាមីរបស់ម៉ូលីកា លោកហុង ម៉ានុណ   វិញបានបង្ហាញអារម្មណ៍រីករាយនៅពេលដែលត្រូវភរិយាផ្ដល់កាដូរថយន្ដក្នុងក្ដីស្រម៉ៃនេះដោយលោកបានចេញសារថា”អរណុណប្រពន្ធសម្លាញ់ដែលតែងតែលើកលែង និងតស៊ូជាមួយគ្នាកន្លងមក។អរគុណខ្លាំងសម្រាប់ការដូដ៍ធំមួយនេះគឺថារកពាក្យអ្វីថ្លែងមិនចេញនោះទេ ព្រោះថារំភើបខ្លាំងពេក។បងមានតែពាក្យជូនពរអូនឲ្យសម្រស់កាន់តែស្អាត សុខភាពរឹងមាំ ជាពិសេសជូនបរឲ្យអូនលក់ផលិតផលកាន់តែដាច់ជាងនេះទៀត”។

ការទិញបានរថយន្ដFord 2020 នេះជារថយន្ដទី៣ហើយសម្រាប់ម៉ូលីកា ព្រោះមុននេះនាងមានរថយន្ដ២គ្រឿងជិះឆ្លាស់គ្នានោះគឺRange Rover និងJaguar ស្របពេលដែលមុនមានព័តមានថានាងទើបបានទិញផ្ទះវីឡាយ៉ាងស្រស់ស្អាតតម្លៃជាង៣០ម៉ឺនដុល្លាផងដែរ។គេកត់សម្គាល់ថាក្រោយផ្អាកអាជីពចម្រៀងម៉ូលីកា បានក្លាយទៅជាអ្នកលក់ផលិតផលតាមOnline ដ៍លេចធ្លោរម្នាក់នាពេលបច្ចុប្បន្នដែលមានជីវភាពកាន់តែធូធារហើយមុខជំនួញកាន់តែរីកធំផងដែរទើបធ្វើឲ្យនាងមានលទ្ធភាពជិះរថយន្ដ១គ្រឿងតម្លៃជាង១០ម៉ឺនដុល្លានេះ។

ម៉ូលីកា បានរៀបការជាមួយតារាសម្ដែងលោកហុង ម៉ានុណ ហៅឆានុន កាលពីថ្ងៃទី១៨ខែមករាឆ្នាំ២០២០ និងបានសម្រាលបានកូនស្រីកាលពីថ្ងៃទី៥កក្កដាឆ្នាំ២០២០ដោយដាក់ឈ្មោះថានុន ច័ន្ទម៉ូនីតា អាយុជាង៤ខែ។អតីតតារាចម្រៀងផលិតកម្មRock រូបនេះធ្លាប់បង្ហាញការងារសប្បុរសធ័មជាច្រើនដូចជាបរិច្ចាគថវិការចូលរួមជាមួយរដ្ឋាភិបាលទប់ស្កាត់កូវីដ១៩ ,គ្រោះទឹកជំនន់ និងជួយដល់អង្គការសប្បុរសធ័មកម្ពុជកុលបុត្រ នៅខេត្តសៀមរាប ជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here