មកដឹងពីតួលេខឈានឡើង របស់ បញ្ញា សិទ្ធិ ក្នុងអំឡុងកូវីត19 ដែលតារាភាគច្រើនយំស្ងាប

0

តាំងពីចុងឆ្នាំ២០១៩ ដែលមានការផ្ទុះឡើងជម្ងឺកូវីត១៩ គេកត់សម្គាល់ថាតារាភាគច្រើនមានការប៉ះពាល់យ៉ាងខ្លាំង ដោយសារតែកម្មវិធី និង ការផលិតភាពយន្តភាគច្រើនត្រូវបានផ្អាក។ ក្នុងនោះសូម្បីតែការផលិតភាពយន្តភាគ ដែលធ្លាប់ធ្វើឡើងយ៉ាងគគ្រឹកគ្រេង ក៏ធ្វើអោយតួម្នាក់ៗ ឡើងស្ងាបផងដែរ។ ប៉ុន្តែសម្រាប់តារាសម្ដែង លោក បញ្ញា សិទ្ធិ វិញ បែរជាមានស្នាដៃច្រើនពេញមួយរយៈពេលកូវីត២៩នេះទៅវិញ។

យោងតាមការស្ថិតិ លោក បញ្ញា សិទ្ធិ ក្ដោបក្ដាប់បានតំណែងជាតួសំខាន់ក្នុងរឿងជាច្រើននៅក្នុងរយៈពេលកូវីតផ្ទុះឡើងនេះ ដោយភាពយននតដែលលោកសម្ដែង ក៏សុទ្ធតែជារឿងដែលបានបញ្ចាំង កំពុងបញ្ចាំង និង ត្រៀមបញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ធំៗផងដែរ។ ស្នាដៃភាពយន្តដែលគេកត់សម្គាល់នោះរួមមាន គឺមានភាពយន្តរហូតដល់៨រឿង ដែលលោកមានឱកាសបានសម្ដែង ក្នុងនោះរួមមានរឿង”ទាលុយ” រឿង”១នាទី” រឿង”សំបុត្រពីឋានសួគ៌” រឿង”ភ្លើងស្នេហ៍ភ្លើងគំនុំ” និង រឿង”ព្រាននារីកែខ្លួន”ជាដើម។ ក្នុងនោះសម្រាប់បទចម្រៀង លោកក៏ចេញបង្អួតច្រើនដែរ ដែលផ្ទុយពីសិល្បករខ្លះ គឺស្ទើរតែគ្មានស្នាដៃតែម្ដង ចាប់តាំងពីជម្ងឺកូវីត១៩ផ្ទុះឡើង។ បទចម្រៀងមួយចំនួនដែលលោកចេញបង្ហោះ គឺមានបទខ្លះទទួលបានការគាំទ្រពីអ្នកគាំទ្រភាគច្រើននោះផងដូចជាបទ”មហារីកបេះដូង” ដែលបកស្រាយជាក្រុមដោយក្រុមចម្រៀង Boy Band បទ”វិលវិញហើយស្នេហ៍ស្នង” និង បទ”កុំរំអួយ”ជាដើម។ ខាងលើនេះគ្រាន់តែជាស្នាដៃដែលលោលរំលេចឡើងខាងផ្នែកសម្ដែង និង ចម្រៀងតែប៉ុណ្ណោះ ក្រឡេកទៅមើលទីផ្សារឈរឈ្មោះជាតំណាងផលិតផលអោយក្រុមហ៊ុនវិញ ក៏លោកទទួលបានតំណែង២ ក្នុងនាមជា Brand Ambassador អោយផលិតផល២ផ្សេងគ្នា នៅក្នុងឆ្នាំ២០២០នេះផងដែរ ខណៈដែលតម្លៃខ្លួនពីការឈរឈ្មោះផ្សព្វផ្សាយអោយផលិតផលទាំងនោះ ក៏ត្រូវគេដឹងថាបានគួរសម។

លោកបញ្ញា សិទ្ធិ នៅតែចាត់ទុកថា អំឡុងផ្ទុះកូវីត នៅក្នុងឆ្នាំ២០២០នេះ គឺជាឆ្នាំមួយដ៏ល្អរបស់ខ្លួន បើទោះជាក្នុងឆ្នាំនេះ គឺមនុស្សភាគច្រើន បង្ហាញពីហានិភ័យ ហើយថ្ងូររឿងបាត់ការងារ និង ធ្លាក់ចំណូល។ លោកថា តាំងពីផ្ទុះកូវីត មកទល់នឹងពេលនេះ លោកស្ទើរតែមិនមានពេលទំនេរណាមួយនោះទេ ដោយសារតែភាពយន្តទាំង៨ដែលលោកបានកុងត្រា គឺនៅថតវិលជុំ ហើយបើទោះជាភាពយន្តមួយចំនួនត្រូវបានថតចប់ តែការងារថ្មីៗ ក៏មានមកថ្មីរហូតៗ ដែលមិនសូវអោយលោកទំនេរដេកផ្ទះ។ ជាក់ស្ដែង ក្នុងរឿង”ស្នាមស្នេហ៍សមុទ្ររាម Verson 2″ ដែលលោកទើបតែទទួល គឺរឹតតែធ្វើអោយលោករវល់ខ្លាំង។ ក្នុងនោះការងារឡើងឆាកទូរទស្សន៍ក៏វិលជុំ មិនសូវបាត់មុខផងដែរ នៅក្នុងអំឡុងពេលផ្ទុះកូវីត១៩នេះ។ លោកថាអំឡុងពេលសង្គមកើតមាននូវវិបត្តិនេះ សម្រាប់ផលប៉ះពាល់គឺមានតែបើមានរហូតដល់ថ្នាក់គ្មានរឿងចេញថត គ្មានបទចម្រៀងចេញច្រៀង ឬ គ្មានប្រាក់ចំណូលគឺមិនមាននោះទេ ដោយសារតែលោកមានសមត្ថភាពទាំងសម្ដែង ពិធីករ និង ចម្រៀង ហើយមានទំនាក់ទំនងល្អ ដែលផលិតករភាគច្រើនចង់ធ្វើការជាមួយ។ នៅដើមឆ្នាំ២០២០ខាងមុខ លោកក៏នឹងត្រៀមសម្ដែង និង ចេញបទចម្រៀងល្អៗផ្សេងទៀត ដើម្បីវាយលុកទីផ្សារផងដែរ។


LEAVE A REPLY

Please enter your comment!
Please enter your name here