មកដឹងពីមូលហេតុ សុខ ពិសី ស្ងាត់ទីផ្សារ

0

មកទល់ពេលនេះសិល្បៈចម្រៀង របស់សុខ ពិសី ហាក់នៅទ្រឹង ឬ ស្ងាត់ទីផ្សារយ៉ាងខ្លាំង នៅក្នុងវិស័យចម្រៀង។ យ៉ាងណាមិញ នាងបានប្រកាសហើយថា មិនបោះបង់ទេ គឺគ្រាន់តែមានហេតុផល ដើម្បីរយាលដៃប៉ុណ្ណោះ។

សុខ ពិសី ដូចតារាផ្សេងៗទៀតដែរ ដោយបាត់បង់ការច្រៀងសម្ដែង Concerts នៅតាមបណ្ដាខេត្តទាំងស្រុងតែម្ដង ព្រោះតែកូវីដ-១៩ ទើបធ្វើឲ្យនាងប្រឈមភាពស្ងប់ស្ងាត់បន្ដិច ខណៈដែលការច្រៀងនៅតាមបណ្ដាស្ថានីយទូរទស្សន៍ ក៏គេមិនសូវឃើញពិសី ឡើងឆាកញឹកញាប់ដូចតារាផ្សេងទៀតដែរ។នាងបានលេចមុខច្រើន នៅលើប្រព័ន្ឋលក់អន ឡាញផលិតផលដោយទទួលបានការគាំទ្រពេញទំហឹងពីសំណាក់ភ្ញៀវ និងអតិថិជន។ដូចនេះហើយទើបគ្រប់ពេល សុខ ពិសីចេញ មុខLike video នាងបានបង្ហាញភាពច្បាសលាស់ក្នុងការស្រូបចំណេះដឹង ពីអត្ថប្រយោជន៍នៃការធ្វើការប្រើប្រាស់ផលិតផលរបស់នាង។
ការងាកទៅធ្វើជំនួញនេះ ធ្វើឲ្យពិសី នៅតែមមាញឹកខ្លាំង ហើយគីឡូនាងក៏ស្រកចុះជាងមុនឆ្ងាយដែរ ពោលគឺរាងស្វែលតូចច្រឡឹងតែម្ដង ដែលធ្វើឲ្យអតិថិជនរបស់នាងកាន់តែចាប់អារម្មណ៍លើរូបសម្រស់ពិសី ជាងមុនទៀត។រហូតមកទល់ពេលនេះ សុខ ពិសីនៅតែបន្តលាក់បាំងដំណឹងស្នេហា ។ នាងនៅតែធ្វើអោយគេតាមដានថាតើពេលណាព្រមបើកបេះដូង ប្រកាសអោយគេដឹងមុខមាត់គូស្នេហ៍ពិតប្រាកដ។មូលហេតុស្នេហាលាក់កំបាំងលែងសំខាន់ទៀតហើយនៅសម័យហ្វេសបុក អន ឡាញនេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here