វី ឌីណែត ចាប់ផ្ដើមបោះជំហ៊ាន លើវិស័យមុខជំនួញ

0

នៅទីបំផុត តារាចម្រៀងនិងជាម្ចាសពាន I am a single Cambodia រដូលកាលទី២ កញ្ញា វី ឌីណែតបានបង្កើតមុខរបរផ្ទាល់ខ្លួនហើយ ដោយនេះ គឺជាមុខជំនួញដំបូង ដែលនាងទើបតែរំលេចឡើង។ មុខរបរ នោះត្រូវគេដឹងថា ឌីណែត មិនមានការចេញមុខ ក្នុងការមើលគ្រងនោះទេ ដោយយោងលើការមមាញឹកជាមួយសិល្បៈ។
មុខរបរមួយនេះនាងបានចាប់ដំណើរការយូរមកហើយ ដែលមានការសហការគ្នាឬភាគហ៊ុនចូលគ្នា។ ឌីណែតដាក់ទុន ចូលរួមបានខ្លះ យូរៗម្តងនាង ចូលរួមមកមើលការខុសត្រូវ។ នោះគឺគ្លីនិកសម្រស់ ដោយជំនួញនេះគ្រប់គ្រងដោយអ្នកជំនាញច្បាស់ ម្ល៉ោះហើយទើបទទួលបានការគាំទ្រយ៉ាងប្រសើរពីសំណាក់មហាជន។
គួរបញ្ជាក់ផងដែរថា វី ឌីណែត កំពុងតែល្បីល្បាញនៅក្នុងវិស័យចម្រៀងអំឡុងពេលនេះ។នាងមុនពេលល្បីឈ្មោះក៏ជួបការតស៊ូ ក្នុងមុខអាជីពសិល្បៈមិនតិចនោះទេ។នាងបានការចង្អុលបង្ហាញប្រាប់គន្លឹះច្រៀងពីឪពុកលោកហួរ ឡាវី ដែលរិតតែរុញអោយនាងកាន់តែយល់ច្បាស់អំពីតិចនិចលើកដាក់សំឡេង។ជោគជ័យសិល្បៈពេញដោយការគាំទ្រវី ឌីណែត បិទបេះដូងមិនទាន់បើកចិត្ត ទទួលយកបុរសណាជាគូជីវិតឡើយ។

LEAVE A REPLY

Please enter your comment!
Please enter your name here