ល្បីយូរី ម្នាក់ទៀតនឹងក្លាយជាតារាចម្រៀងនៅហង្សមាស

0

តារាចម្រៀង និយមលេងស្ទាយទាន់សម័យ យូរី ត្រូវគេទម្លាយថា ឆាប់បំផុតនាង នឹងក្លាយជាតារាចម្រៀង អោយផលិតកម្មហង្សមាស។ ព្រោះមានបទចម្រៀងរបស់ មួយចំនួន បានថតរួចរាល់ ហើយយូ រីពេញចិត្តមិនស្ទើរនោះទេ នៅពេលដែលបានជ្រកដល់ស្ថាប័នធំ។ អ្នកខ្លះថា យូ រី ទៅហង្សមាសជំនួស តំណែង ទេព បូព្រឹក្ស យោងលើស្ទាយលេងខ្លួនរបស់នាងគឺមិនចាញ់គ្នា។

យូរី បានសម្ងំបិទព័ត៌មានចូលហង្សមាស ជិតឈឹងតែម្តងដោយ នាងមិនអាចបំពានរឿងលាក់ការរបស់ហង្សមាសឡើយ។ មូលហេតុ ក្រុមហ៊ុនហង្សមាស មិននិយមអោយតារាៗនិយាយអ្វីជារឿងផ្ទៃក្នុងរបស់ខ្លួនអោយមហាជនដឹងមុន។ពោលរង់ចាំលទ្ធផលមកដល់នឹងផ្ទុះការចាប់អារម្មណ៍។សញ្ញាថ្មីដែលនាង ចូលមកដល់ទ្រនំថ្មីនេះសង្ឃឹមថានឹងបំបែកភាពស្ងាត់ជ្រងំ អោយកក្រើកការគាំទ្រម្តងទៀត។ យ៉ាងណាគេនៅមិនទាន់ដឹងថាមានបទចម្រៀងប៉ុន្មានហើយដែលនាងបានច្រៀងរួចរាល់ ។ មានតែការរង់ចាំតាមដាននូវ អ្វីដែលជាសមិទ្ធិផលថ្មីដែលនាងបានសាងឡើងវិញ។

យូរី បានស្ងាត់ទីផ្សារចម្រៀងជាច្រើនខែ ដោយនាងបានសម្ងំមិននិយាយអ្វីទាំងអស់ក្រោយពេលនៅទ្រនំចាស់។កន្លងមក លេចឭថានាងនឹងចូលថោនតែ ចុងក្រោយគឺហង្សមាស។ លើសពីនេះគេ ក៏ឃើញនាងចេញច្រៀងរាំលើវេទិកា តន្ត្រីហង្សមាសទើបគេជឿមុតមាំថា ពិតជាសមាជិកថ្មីរបស់ផលិតកម្មឡូយឆាយមួយនេះយ៉ាងប្រាកដ។

LEAVE A REPLY

Please enter your comment!
Please enter your name here