សួស វីហ្សា វាយបកជនដែលទើសនាងថ្ងៃបង្កក់កូន

0

ដោយនៅមិនសុខ សួស វីហ្សា បានចេញនូវការប្រតិកម្មតបវិញចំពោះអ្នកមួយចំនួនដែល គិតបែបមិនល្អរឿងនាងធ្វើពិធីបង្កក់កូន។ នាងបានតបទៅវិញ ដើម្បីអោយធូរចិត្ត ក្នុងពេលដែលកាន់តែតឹងអារម្មណ៍ខ្លាំងទប់ចិត្តមិនបានទៅៗ។

បន្ទាប់ពីទទួលបានចំណងដៃកូនស្រីដំបូងដ៏ ស្រស់ស្អាត និង គូរអោយស្រលាញ់អ្នកនាង សួស វីហ្សាបនិងស្វាមី គឺលោក ថម មី បាន រៀបចំកម្មវិធី បង្កក់កូនស្រីយ៉ាងយ៉ាងអធិកអធម ជាមួយនឹងការរៀបចំតុបតែង ដេគ័រ នៅក្នុង កម្មវិធី មានផ្កាស្រស់ៗមើលទៅពិតជាគួរឲ្យគយគន់ពេកក្រៃ និង មានភ្ញៀវក៏ដូចជាមិត្ត សិល្បករជា ច្រើនបានចូលរួមពិធីដ៏ធំដុំរបស់នាងសម្រាប់ចំណងដៃកូនដំបូង គឺនាងតូច ថងសាម៉ូលីណា ។

កម្មវិធីនោះចប់ភ្លាមកាលពីថ្ងៃ ទី ០៩ ខែវិច្ឆិកា ឆ្នាំ ២០២០ កន្លងទៅនេះស្រាប់តែ មាន ការរិះគន់ជាច្រើនដល់អ្នកនាង សួស វី ហ្សា និង ថម មី ក្នុងការរៀបចំកម្មវិធីធំដុំ បែបនេះរហូតធ្វើ អោយតារាស្រី រូបនេះ បង្ហោះសារឆ្លើយតបទៅវិញទាំងយប់ថា ប្រសិនជារូបនាងមិនបង្ហោះរូបគ្រួសារ និង របស់ទ្រព្យដែលមាន តើអោយទៅបង្ហោះ ដើមឈើមែនទើបគ្រាន់តែបង្ហោះ រូប ទាំងនោះក៏ទើសដែរ ។សួល វីហ្សា បានរៀបរាប់តាមរយៈបណ្តាញ សង្គមហ្វេសប៊ុកថា « តែគេមាន ប្តីមានកូនគេផុសរូបប្តី រូបកូន គេ ហើយវា មិនដែលអាណាគេទៅផុសរូប ដើមឈើទេហា៎ ..! អាគេមានកូនគេ ផុស រូបកូនក៏ទើសអាគេមានប្តីគេផុសជាមួយប្តី ក៏ ទើសអាគេកើតកូនវះក៏ទើសគេកំណត់ថ្ងៃ កើតកូនកំណត់ម៉ោងកើតកូនយកលេខ ហុងស៊ុយគេក៏ទើសអាគេកំណត់លេខ ហុងស៊ុយយកលេខ9គ្រួសារ គេសោះក៏ទើស អាគេមានឡានល្អជិះក៏ទើសអាគេមានផ្ទះ ល្អនៅក៏ទើសអាគេធ្វើបុណ្យក៏ទើសពួក បងៗ ឯងស្បថអោយធរណីស្រូបទៅថា បង ៗ ឯងមិនចង់បានជីវិតដូចគេសូមទោស សារ នេះខ្ញុំផុសផ្ញើរជូនតែ ក្រុមបង ៗបេះដូង ដើមឈើទេ ព្រោះពួកបង ៗបេះដូង ដើមឈើហ្នឹងពេលគាត់មានអ្វី ៗគ្រប់យ៉ាងប្រហែលជាគាត់មិនដែលផុសទេគាត់ផុសតែរូបដើមឈើទេមើលទៅ » ។ នៅមិនទាន់មានតម្រុយណាដែលមើលឃើញថា សួស វីហ្សា ចេញសម្តែងពេលណាវិញនោះទេ។ប្រហែលជានាងរឹងដៃរឹងជើងសិនទើបឡើងច្រៀងឡើងរាំបាន។