បើទោះជាមើលទៅស៊ិចស៊ី និងចូលចិត្តបង្ហោះរូបបញ្ចេញដើមទ្រូងបន្តិចមែន តែមានដំណឹងថា ភរិយារបស់លោក មាស សាលី គឺជានិស្សិតទើបរៀនចប់ប៉ុណ្ណោះ ដោយមុនរួមរស់ជាមួយលោក នាង និង លោក ស្គាល់គ្នាមិនក្រោម៧ឆ្នាំឡើយ។ ម្ចាស់បទ”អង្គរក្សបេះដូង”រូបនេះ កំពុងទទួលបានការចាប់អារម្មណ៍ក្នុងរឿងនេះ។
យោងតាមការបង្ហោះ ភរិយារបស់លោក គឺមានឈ្មោះថា វ៉ាន់ នីសា ឬ Molina Loek ជាអនិកជននៅអាមេរិក ដោយអ្នកនាង ក៏ធ្លាប់ចុះមកស្រុកខ្មែរ សាងចំណងស្នេហ៍ជាមួយលោក មាស សាលី ផងដែរ មុនពេលធានាយកលោក មាស សាលី ទៅសម្ដែងនៅអាមេរិក និង ជាប់គាំងនៅទីនោះ មកដល់ថ្ងៃនេះ។ លោក មាស សាលី និង ភរិយា កំពុងរួមរស់ជាមួយគ្នាយ៉ាងមានសុភមង្គល នៅលើទឹកដីអាមេរិក ដោយហេតុផលកូវីត១៩ មិនអាចមកវិញបាន គឺជាហេតុផលដែលធ្វើអោយលោកមានឱកាសរស់នៅទីនោះ ហើយកសាងជីវិតស្នេហាកាន់តែរឹងមាំទ្វេរដង។
ភរិយារបស់លោក មាស សាលី ថ្វីដ្បិតតែរងការរិះគន់ខ្លះៗ រឿងព្រលែងខ្លួនស៊ិចស៊ី បែបនារីបស្ចឹមប្រទេស ប៉ុន្តែអ្នកនាងក៏ទទួលបានការសរសើរផងដែរថា អ្នកនាងមិនភ្លេចប្រពៃណីខ្មែរ ដោយនៅតែឆ្លៀតស្លៀកឈុតបែបខ្មែរ ហើយថតបង្ហោះថាអ្នកនាងគឺជាឈាមជ័រខ្មែរ ហើយមិនភ្លេចអត្តសញ្ញាណរបស់ខ្លួន។
មកទល់ពេលនេះ នៅមិនទាន់ដឹងថា រវាង លោក មាស សាលី និង ភរិយា បានចុះអេតាស៊ីវិល ឬ រៀបការតាមបែបអ៉ឺរ៉ុប ហើយឬនៅទេ ប៉ុន្តែអ្នករស់នៅស្រុកខ្មែរ និង នៅអាមេរិកដែលមានទំនាក់ទំនងជាមួយលោក សុទ្ធតែដឹងថា អ្នកទាំងពីរគឺជាប្ដីប្រពន្ធនឹងគ្នា។ អ្នកគាំទ្រភាគច្រើនបានទាំងសម្ដែងការអបអរចំពោះលោក និង គូស្នេហ៍ មិនតិចទេ ជាពិសេសនៅពេលដែលលោក និង អ្នកនាង បង្ហាញភាពស្វីតៗជាមួយគ្នា រហូតធ្វើអោយហ្វេនៗ លួចច្រណែន។ លោក មាស សាលី ក៏មិនទាន់ត្រូវគេដឹងថា នឹងត្រលប់មកវិញក្រោយកូវីតស្ងប់ស្ងាត់ ឬ រស់នៅទីនោះរហូតទទួលបានសញ្ជាតិ ឬ យ៉ាងណាផងដែរ៕