កែវ ពេជ្រពិសី សង្ឃឹមមានភាគរយស្តារម្តងទៀតទេ!

0

មកទល់ពេលនេះអ្នកនាង កែវ ពេជ្រពិសី នៅតែប្រកាសថាខ្លួនមិនបោះបង់ចោលសិល្បៈឡើយ។ អ្នកនាងនៅតែស្រឡាញ់ហើយបន្តការងារនេះប្រសិនបើមានគេចង់បាន។ យ៉ាងណាប្រជាប្រិយភាពរបស់អ្នកនាងត្រូវថមថយ។ឯការថមថយនេះ គឺខ្លាំងរហូតគេឯងនិយាយថាស្ងាត់ស្ទូងលែងចង់បាន។គេនៅតែរំពឹងថា ពិសីពិតជាមានសង្ឃឹមដដែលអោយតែប្រឹងប្រែង។

កែវ ពេជ្រពិសី ជាតារាស្រីដែល មានឈ្មោះបោះសំឡេងពេញពិភពសិល្បៈប្រមាណជិត១០ឆ្នាំមុន។មានទាំងចម្រៀងខារ៉ាអូខេ ខ្សែភាពយន្តភាគ និងរឿងបុរាណខ្មែរ ត្រូវបាន កែវ ពេជ្រពិសីក្រសោបបានពេញណែនរកតែកម្លាំងធ្វើការមិនបាន។ ម្ល៉ោះហើយការបាត់មុខច្រើនឆ្នាំជាកត្តាដែលរុញអោយនាង មិនអាចស្រោចស្រង់ពេលវេលាទាញមកវិញបាន។ បើទោះជាអ្នកនាងព្យាយាមរំកិលខ្លួនមកបម្រើសិល្បៈដូចមុនបែបណា។ មានអ្នកលើកឡើងថា ពេជ្រពិសី រើសតម្លៃខ្លួនបន្តិចប្រសិនបើថ្លៃថត ក្នុងកម្រិតមួយត្រូវគ្នាម្ល៉ោះនាង មានមុខនៅលើភាពយន្តបន្ទាប់។រីឯ កែវ ពេជ្រពិសី វិញថា បើចេះតែថតតួធម្មតាៗ ជាមួយតម្លៃទាបនោះកាន់តែធ្លាក់ព្រោះយើងក៏តួមានគេស្គាល់ហើយមិនមានចេតនាឬកពាអ្វីនោះទេ។

ស្ថិតក្នុងសិល្បៈផិតផើយ កែវ ពេជ្រពិសី បាននិងងាកពង្រឹងមុខរបរហាងអ៊ុតសក់ផាត់មុខ និងរបរលក់ផលិតផលតាមអនឡាញ។ក្រៅពីនេះនាងក៏ដើរលក់វិស័យដីធ្លីបន្តលក់ពីគេបង្ហោះនៅលើបណ្តាញសង្គមនាងផ្ទាល់។គេមិននឹកស្មានថា ធ្លាប់ចែងចាំងតែបែរជាត្រូវជួបភ័ព្ទវាសនាមួយដែល ស្មានមិនដល់ដូចជាបរាជ័យស្នេហ៍ ហើយសិល្បៈស្ថិតក្នុងស្ថានភាពស្រពិចស្រពិល។

LEAVE A REPLY

Please enter your comment!
Please enter your name here