លោកព្រហ្មម៉ាញ សង្ឃឹម មានអ្នកបន្តវេនអាយ៉ៃអោយខ្លាំងជាងលោក

0

មកទល់ពេលនេះលោកព្រហ្មម៉ាញ បាននឹងកំពុង មានវត្តមាននៅក្នុងប្រទេសកម្ពុជា ដើម្បីបម្រើសិល្បៈ។លោកបានទទួលការងារច្រើនលើអាជីពដែលធ្លាប់ល្បីនេះ។ឆ្លៀតពេលទំនេរពីការងារ លោកព្រហ្មម៉ាញ បានចំណាយពេលទៅបង្រៀនអាយ៉ៃ ដល់ពន្លកក្រោយដែលពេញចិត្ត។ជាមួយទឹកចិត្តពិតលោករំពឹងថាអ្នកបន្តវេនរិតតែពូកែអោយលើសលោកមិនខាន។

លោកព្រហ្ម ម៉ាញថ្លែងថា « សមត្ថភាព ខ្ញុំ ប៉ុនណាគឺខ្ញុំ នឹងបង្រៀនប៉ុណ្ណឹងហើយរូប ខ្ញុំ នឹងខិតខំ ស្រាវជ្រាវបន្ថែម ដើម្បីបំពេញមុខ វិជ្ជា និងចូលរួម អភិរក្សលើ សិល្បៈ អាយ៉ៃ មួយ នេះឲ បានតរៀងរហូត ។ បច្ចុប្បន្ន សិល្បៈ បែបជឿនលឿនជា ពិសេស សិល្បៈបែបសម័យគឺ មានការហូរចូល មក ពី បរទេសមកប្រទេសកម្ពុជាគឺ វាលឿន ខ្លាំងណាស់ ប៉ុន្តែសម្រាប់អាស៊ីគឺមានតែ ប្រទេសយើង មួយ ប៉ុណ្ណោះដែល អាច ទ្រទ្រង់ សិល្បៈ អាយ៉ៃនេះបាន ។ នោះគឺយើង ពិតជាមានមោទនភាពសម្រាប់ដូនតាខ្មែរ យើងដែលបាន បន្សល់សិល្បៈបុរាណនេះ មក » ។

តាមការគ្រោងទុកលោកអាចនឹងទទួល យកសិស្ស ប្រមាណ១០នាក់ប៉ុណ្ណោះ សម្រាប់ ការបង្រៀន អាយ៉ៃ ប៉ុន្តែរហូតមក ទល់ពេលនេះទទួលបានសិស្សជាង ២០ នាក់ ដែលចំនួននេះ គឺលើសពីការគ្រោងទុករបស់ លោក ។ យ៉ាងណាក្ដីបើតាមលោក ព្រហ្ម ម៉ាញ បើទោះបីជាចំនួននេះ បាន លើស កំណត់មែន ប៉ុន្តែ រូបលោក នៅតែ ព្យាយាមជួយពន្យល់និងណែនាំ អំពីសិល្បៈ អាយ៉ៃ ដល់សិស្សជំនាន់ក្រោយឲ្យ ស្រឡាញ់សិល្បៈមួយនេះដូចជារូបលោក ដែរ ។ យើងរំពឹងថាប្រជាជនកម្ពុជានឹងបន្តគាំទ្រទៅលើអាជីពអាយ៉ៃ ដែលជាសិល្បៈបុរាណខ្មែរមានតាំងពីយូរកាលមកហើយ។