ខួបកំណើតឆ្នាំនេះ ភរិយា សិរីមន្តផ្តល់ស្នាមថើបជូនស្វាមីប្រកបដោយអត្ថន័យ

0

តារាចម្រៀងខេមរៈ សិរីមន្តបាន រៀបចំខួបកំណើតយ៉ាងសាមញ្ញដោយ ជាលក្ខណៈគ្រួសារ។បើទោះបីជាលោក មិនមានរៀបចំធំដុំតែហ្វេនៗឃើញ លោកបង្ហោះរូបភាពម្នាក់ៗ ជូនពរនិងរីករាយ។ឯភរិយា របស់ សិរីមន្ត វិញឃើញថា ផ្តល់កាដូរស្នាមថើបថ្ពាល់ដល់ស្វាមីដែលមានអត្ថន័យណាស់។

មុនឈានចូលវ័យ៣៥ឆ្នាំនេះខេមរៈ សិរីមន្ដ ដែលត្រូវបានគេចាត់ទុកថា ជាតួឯករបស់ហង្សមាស នេះ បានចេញបទចម្រៀង ”ពឺតៗ” និងបទ ”I’m Not The Gang” ទទួលបានការចាប់អារម្មណ៍ពីទស្សនិកនជន ព្រោះបទទាំងនោះមានការនិយមចាក់តាមក្លឹប និងបៀរហ្គាឌិនមួយចំនួន ដែលធ្វើឲ្យលោកសិរីមន្ត កាន់តែមានសង្ឃឹមក្នុងការឡើងទៅអង្គុយកៅអីព្រាប សុវត្ថិ នៅហង្សមាស ដែលកំពុងទំនេរ។

ខេមរៈ សិរីមន្ដ ត្រូវបានអ្នកគាំទ្រផ្ញើសារជូនពរក្នុងខួបវ័យ៣៥ឆ្នាំ ដែលចំថ្ងៃទី៣ ខែវិច្ឆិកា ដោយភាគច្រើនអ្នកគាំទ្រសិរីមន្ដ សូមឲ្យអ្នកចម្រៀងរូបនេះកាន់តែល្បីថែមទៀត។ទោះជាយ៉ាងណា គេឃើញភរិយាសិរីមន្ដ បានលើកនំខេកឲ្យសិរីមន្ត ផ្លុំ រួចបានថើបថ្ពាល់ស្វាមីទៀតផង។សិរីមន្ត បានបង្ហោះសារថា “ថាមិចចង់ថើបមែនឫ? ចឹងថើបមកចឹងយកនំខួបមកដើម្បីជាលេសចង់ថើបគេសោះ ថាលេងទេ អរគុណប្រពន្ធសំលាញ់”។ ចាប់តាំងពីសិរីមន្តបើកចិត្ត ប្រកាសថាខ្លួនមាន ប្រពន្ធកូនមកហ្វេនៗគាំទ្រមិនបានបញ្ចប់ការចូលចិត្តនោះទេនៅតែពេញចិត្តហើយសែនគោរពស្រឡាញ់ដូចតែពីមុនដដែល។