គ្រាន់តែតែងតាំងទូតសុឆន្ទៈ សូ ដានីតា និង លោកស្រីអគ្គនាយិកា ធ្វើឡើងផ្អើលតែម្ដង

0

ចាត់ទុកថា ជាលើកទី១ដែល ពិធីចុះហត្ថលេខា តែងតាំងតារាសម្ដែងម្នាក់ អោយក្លាយជាទូតសុឆន្ទៈ បែរជាមានកាគ្រងឈុតបុរាណយ៉ាងកក្រើកពិធីតែម្ដង។ ពិធីដែលបានធ្វើឡើង កាលពីថ្ងៃទី 28 ខែតុលាមុននេះ តារាសម្ដែងកញ្ញា សូ ដានីតា និងអគ្គនាយិកាក្រុមហ៊ុន HSKL មិនត្រឹមតែគ្រងឈុតបុរាណធ្វើអោយលេចធ្លោតែ២នាក់នោះទេ គឺសូម្បីតែតំណាងចែកចាយដែលចូលរួមទាំងអស់ ក៏សុទ្ធគ្រងឈុតបុរាណសម័យឧត្តុង្គ ដែលជាលើកកម្ពស់សំលៀកបំពាក់គួរអោយសរសើរផងដែរ។ ដូច្នេះហើយ ទើបពិធីតែងតាំងកញ្ញ សូ ដានីតា ជាទូតសុឆន្ទៈរយៈពេល1 ឆ្នាំរបស់ផលិតផលមកពីប្រទេសកូរ៉េមួយនេះ ទទួលការចាប់អារម្មណ៍ខ្លាំង។

អគ្គនាយិកាក្រុមហ៊ុន HSKL លោកស្រី ហឹង សុឃាង បានថ្លែងបញ្ជាក់ថា ហេតុផលដែលលោកស្រី សម្រេចគ្រងឈុតបុរាណរំលេចនៅក្នុងកម្មវិធីទាំងទូតសុឆន្ទៈ និងតំណាងចែកចាយ គឺដោយសារតែលោកស្រី មានអារម្មណ៍ស្រឡាញ់ទម្រង់បុរាណបែបនេះជាយូរណាស់មកហើយ ទើបពេលមានឱកាសសម្ភោធប្រេនថ្មីលោកស្រីក៏សម្រេចរៀបចំជាទម្រង់បុរាណបែបនេះឡើង ដើម្បីចូលរួមលើកស្ទួយវប្បធម៌ខ្មែរក្នុងស្រទាប់មហាជនផង។ លោកស្រីថាក្រុមហ៊ុន HSKL បានចរាចរណ៍លក់ផលិតផលមកពីប្រទេសកូរ៉េប្រមាណជាងមួឆ្នាំមកហើយ ហើយក៏បានធ្វើពិធីសម្ភោធក្រុមហ៊ុនជាទ្រង់ទ្រាយធំម្ដងរួចផងដែរ។ ដោយសារតែសន្ទុះនៃការគំទ្រមានការឈានឡើងទើបលោកស្រីបង្កើតប្រេន KK8 ថ្មីមួយទៀតទើបលោកស្រីសម្រេចធ្វើពិធីជាទ្រង់ទ្រាយធំថ្មីមួយទៀត ដោយយកព្រឹត្តិការណ៍ MOU នេះជាវេទិការរំលេចឈុតបុរាណ គួបផ្សំនឹងការប្រកាសតែងតាំងទូតសុឆន្ទៈរយៈពេលមួយឆ្នាំជាលើកដំបូងផង។

លោកស្រីបន្តទៀតថា ហេតុផលដែលជ្រើសយក សូ ដានីតា មកធ្វើជា Brand ambassador របស់ផលិតផល KK8 គឺដោយសារតែកញ្ញា គឺជាអ្នកប្រើប្រាស់ដោយផ្ទាល់ហើយក៏មានវ័យសាកសមនឹងផលិតផលមួយនេះ ដោយសារតែ KK8 គឺជាផលិតផលថែរក្សាស្បែកមុខឱ្យនៅក្មេងជាងវ័យសាកសមបំផុតសម្រាប់វ័យ សូ ដានីតា ជា Brand Ambassador។ ក្នុងនោះលោកស្រីក៏សប្បាយចិត្តផងដែរដែលបានចូលរួមលើកស្ទួយវប្បធម៌បុរាណតាមរយៈពិធីដ៏សំខាន់របស់ខ្លួន។

ងាកទៅ សូ ដានីតា ឯណោះវិញក៏រំភើបនឹងពិធីដែលផ្ដល់កិត្តយសឱ្យនាងនាថ្ងៃនោះផងដែរ ដោយនាងបានចាត់ទុកថា ការចាត់ចែងពិធីលើកមុខមាត់របស់នាងពីសំណាក់អគ្គនាយិកាក្រុមហ៊ុន HSKL គឺជាអ្វីដែលធ្វើឱ្យនាង មានកម្លាំងចិត្តក្នុងតួនាទីជាទូតសុឆន្ទៈ។ នាងថារយៈពេលមួយឆ្នាំក្នុងតួនាទីនេះ ទទួលបានតម្លៃផ្ដាច់មុខ 15000$ ដោយមិនទាន់រាប់បញ្ចូលនូវការទទួលបានប្រាក់កម្រៃផ្សេងទៀតពីការថតស្ពត និងចុះផ្សព្វផ្សាយផលិតផលនោះផង។ យ៉ាងណាមិញនាងអះអាងថា ហេតុផលដែលនាងពេញចិត្តធ្វើជា Brand Ambassador របស់ផលិតផល KK8 នេះ មិនមែនដោយសារតែតម្លៃខ្លួននោះទេ តែគឺដោយសារតែនាងគឺជាអតិថិជនរបស់ផលិតផល KK8 ដោយផ្ទាល់ស្របពេលដែលផលិតផលជាច្រើនផ្សេងទៀតរបស់ក្រុមហ៊ុន សុទ្ធសឹងតែនាំមកពីប្រទេសកូរ៉េ ដែលធ្វើឱ្យនាង ជាប់ចិត្តនឹងគុណភាពក្នុងការប្រើប្រាស់តាំងពីទើបតែស្គាល់តែម្ដង។

សូ ដានីតា កាន់តែរំភើបចិត្តទៅទៀតនៅពេលដែលពិធីតែងតាំងនាងជទូតសុឆន្ទៈដែលបានធ្វើឡើងនេះ គឺបានធ្វើឱ្យនាងបានគ្រងសម្លៀកបំពាក់បុរាណជាលើកដំបូងចាប់តាំងពីនាងប្រឡូកក្នុងសិល្បៈ។ កញ្ញាអះអាងថាមួយឈុតនេះត្បិតធ្លាប់មានអ្នកថតតែងច្រើន តែសម្រាប់ការស្លៀកនៅក្នុងពិធីផ្លូវការដូចជាពិធីតែងតាំងទូតសុឆន្ទៈក្នុងពេលនេះ គឺមិនធ្លាប់មាន នាងក៏ប្រកាសថានឹងធ្វើឱ្យផលិតផល KK8 មកពីកូរ៉េមួយនេះកាន់តែទទួលស្គាល់នៅក្នុងប្រទេសកម្ពុជាទ្វេរដងផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here