ប៉ាច គីមមួយ មិនទាន់ហ៊ានកំណត់ពេលជាមួយ សយ រតនៈ

0

ប៉ាច គីមមួយ និង សយ រតនៈ ត្រូវបានគេលើកឡើងថាជាដៃគូស្និតស្នាលគ្នាច្រើនខែមកហើយ។ ពួកគេនៅមិនទាន់ប្រកាសអោយគេដឹងថាជាគូស្នេហ៍ពេញមុខទេ ក្នុងពេលម្នាក់ៗចាត់ទុកថាជាដៃគូល្អ។ទាំងគីមមួយ និង រតនៈក៏មិនទាន់ដឹងថាពួកគេឈានដល់ជោគជ័យនៃការកំណត់ពាក្យរៀបការឬគ្រាន់តែជាឈុតឆាកអោយគេចាប់អារម្មណ៍។

ប៉ាច គីមមួយ ជាតារាស្រីដែលមានរូបសម្រស់លេចធ្លោនៅផលិតកម្មរស្មីហង្សមាស ដោយដៃជើងរបស់នាងឡើងស្រលនជាមួយសាច់សខ្ចីដូចបណ្ដូលចេក រាងស្វែលមិនចាញ់ក្រមុំឡើយ។ ទោះជាយ៉ាងណា ស្រីស្អាតរូបនេះធ្លាប់បរាជ័យស្នេហ៍ម្ដងរួចទៅហើយ​ក្រោយប្រេះឆាស្នេហ៍ជាមួយអតីតប្ដី ដែលជាតារាចម្រៀងម្នាក់ ទើបធ្វើឲ្យនាងធ្លាក់ខ្លួនមេម៉ាយទាំងវ័យក្មេង។ ប៉ុន្ដែការជ្រើសរើសគូស្នេហ៍ជាតារាសិល្បៈដូចគ្នា ខុសម្ដងនោះ មិនធ្វើឲ្យ គីមមួយ ញញើតក្នុងការសាងស្នេហ៍ជាមួយតារាសាជាថ្មីឡើយ ទើបពេលនេះនាងបានភ្ជាប់ស្នេហ៍ជាមួយតារាចម្រៀងរួមទ្រនំ លោក សយ រតនៈ ដោយមិនអើពើលើបុរសណាដែល ចង់តាមស្នេហ៍នាង។

ថ្មីៗនេះបានគ្រង់ឈុតសម្លៀកបំពាក់ បែបប្រពៃណីខ្មែរយ៉ាង ស្រស់ប្រណិតជាមួយពិធីករ ភីអិនអិន សារ៉ាវ៉ាន់។ ម្នាក់ៗស្មានថានាងរៀបការតែតាមការពិតជារូបថត សម្តែង។គីមមួយ ទុកពេលមើលចិត្តថ្លើមគ្នាជាមួយ សយ រតនៈ អោយបានល្អិតល្អន់ជាងនេះតទៅទៀតសិន។មិនទាន់ហក់លោតលឿន នាំអោយខុសបើទោះស្រឡាញ់គ្នាតែត្រូវមានការ ពិចារណាខ្ពស់ព្រោះខ្លួនធ្លាប់បរាជ័យស្នេហ៍ម្តងហើយ។

LEAVE A REPLY

Please enter your comment!
Please enter your name here