សំណួរសួថា អេឡិច ហ្សូរ៉ា ជាប៉ាៗកូន ឌី សូនីតា ឬជាការបិទបាំងស្វាមីពិត

0

ក្រោយពេល ឌី សូនីតា សម្រេចចិត្តបើកកកាយរឿង មានកូនជិតគ្រប់ខែហើយបង្កអោយភ្ញាក់ផ្អើលត្រូវបានគេស្រឡាំងកាំងគ្រប់គ្នាពេលដឹងរឿងនេះ។យ៉ាងណាគេនៅមិនអស់ចិត្តនោះទេថា ឪពុករបស់កូននោះជាតារាសម្តែង អេឡិច ហ្សូរ៉ា។ពួកគេគ្រាន់តែជាដៃគូជិតដិត ក្នុងសិល្បៈមិនខុសពីរៀមច្បងមុនៗ។ម្ល៉ោះហើយគេនៅរង់ចាំមើលថាតើពេលណា ឌី សូនីតា ទម្លាយគូស្នេហ៍ពិតប្រាកដដោយបើកចំហរ។

ព្រោះតែមិនមានទំនុកចិត្តរឿងពពោះទើប ឌី សូនីតា សម្រេចចិត្តលាក់បាំងរឿងមួយនេះយ៉ាងជិតឈឹង។ ពេលនេះ សូនីតាបានពពោះកូនដំបូងជិតគ្រប់ខែទៅហើយដោយគេនៅមិនទាន់ដឹងថា ជាកូនស្រីឬប្រុសខណៈសាមីខ្លួនសុំបិទរឿងចំនុចនេះសិនទុកអោយតាមដាន។វិដេអូដែលនាងទម្លាយចេញ ធ្វើអោយខ្លះថាជាការសម្តែងតែនេះជារឿងពពោះពិតប្រាកដ។ អ្វីដែលសំខាន់គឺ គេមិនអស់ចិត្តនោះទេថា អេឡិច ហ្សូរ៉ាជាឪពុកកូន។តែបើជាឪពុកមែននោះពិតជាគាប់ប្រសើរ ព្រោះមានអ្នកសិល្បៈមួយគូទៀត ឈានពីមិត្តភាពទៅជាស្នេហាប្តីប្រពន្ឋពិតប្រាកដ។

មហាជនបានសម្តែងការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្នុងពេលដែលតារាសម្តែងនាង ឌី សូនីតា បានទម្លាយរឿងអាថ៌កំបាំងផ្ទាល់ខ្លួនដោយនាងកំពុងពពោះកូនក្នុងផ្ទៃជិតសម្រាល ទាំងខ្លួនមិនទាន់មានដំណឹងរៀបការ និងមានស្វាមីណាម្នាក់ពិតប្រាកដនោះឡើយ។ តាមរយះវិដេអូដោយបង្ហាញពីរូបរាងពពោះកូននៅក្នុងផ្ទៃជិតសម្រាលដែលត្រូវបាននាងបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុកបានឲ្យដឹងថា រឿងរ៉ាវដែលនាងបានលាក់បាំងស្ថានភាពដែលនាងកំពុងពពោះនោះ គឺដោយសារតែកន្លងមកនាងហាក់មិនសូវបានសង្ឃឹមច្រើននោះឡើយពីការដែលនាងអាចមានផ្ទៃពោះមកដល់ដំណាក់កាលនាពេលនេះ។